ព័ត៌មានអន្ដរជាតិ
វៀតណាម ស៊ើបអង្កេតអ្នករៀបចំកម្មវិធីប្រគំតន្ត្រី Balackpink ជុំវិញផែនទីសមុទ្រចិនខាងត្បូង
ប្រទេសវៀតណាមកំពុងបើកការស៊ើបអង្កេតលើគេហទំព័ររបស់អ្នករៀបចំដំណើរទេសចរណ៍របស់ក្រុម Blackpink មុនពេលការប្រគំតន្ត្រីរបស់ក្រុមនេះនឹងមកដល់នាចុងខែកក្កដា នៅរដ្ឋធានីហាណូយ ជុំវិញការបង្ហាញផែនទីនៃសមុទ្រចិនខាងត្បូងដែលជាព្រំដែនជម្លោះ។

ការស៊ើបអង្កេតបានធ្វើឡើង បន្ទាប់ពីវៀតណាមសម្រេចហាមឃាត់ខ្សែភាពយន្ត Barbie មិនឱ្យចាក់បញ្ចាំងនៅក្នុងប្រទេស ក្រោយរងភាពចម្រូងចម្រាសពាក់ព័ន្ធនឹងផែនទីដែនទឹកនៃប្រទេសចិន និងវៀតណាម។
ក្រសួងវប្បធម៌របស់ប្រទេសវៀតណាមបាននិយាយ កាលពីល្ងាចថ្ងៃពុធ ទី៥ ខែកក្កដាថា ខ្លួនបានបញ្ជាឱ្យត្រួតពិនិត្យគេហទំព័រ iME ព្រោះសង្ស័យថា ក្រុមហ៊ុនរៀបចំកម្មវិធីប្រគំតន្ត្រី Blackpink មួយនេះបានផ្សព្វផ្សាយខ្សែបន្ទាត់ រាងអក្សរ U លើផែនទីចិន ដែលបង្ហាញពីការទាមទារតំបន់ដ៏ធំនៃសមុទ្រចិនខាងត្បូង ដែលវៀតណាមចាត់ទុកថាជារបស់ខ្លួន។

ពាក់ព័ន្ធបញ្ហានេះ ទីភ្នាក់ងារផលិតកម្ម YG Entertainment ដែលជាទ្រនំរបស់ Blackpink មិនមានការអត្ថាធិប្បាយឆ្លើយតបនោះទេ។

ដោយឡែក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោក Brian Chow នាយកប្រតិបត្តិនៃក្រុមហ៊ុន iME បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាខាងលើជាកំហុសឆ្គងដោយអចេតនារបស់ខ្លួន។ ជាមួយគ្នានោះ លោក Brian Chow បានបន្ថែមថា ក្រុមហ៊ុនពិតជាគោរពអធិបតេយ្យភាព និងវប្បធម៌នៃប្រទេសទាំងពីរ ពុំមានបំណងអាក្រក់អ្វីឡើយ ហើយក្រុមហ៊ុននឹងធ្វើការកែតម្រូវឡើងវិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Rueters
ចុចអាន៖ YG ច្រានចោលពាក្យចចាមអារ៉ាមល្អក់កករពីការប្រគំតន្ត្រី Born Pink នៅវៀតណាម
ចុចអាន៖ ក្រុមហ៊ុន Warner Bros ឆ្លើយតបយ៉ាងខ្លីទៅវៀតណាម ពាក់ព័ន្ធផែនទីក្នុងរឿង Barbie
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


