ព័ត៌មានអន្ដរជាតិ
អំពើភេរវកម្មនៅខេត្ត វៀតណាមជាប់កម្ពុជា មានជំនួយ និងបញ្ជាពីបរទេស

អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក Le Quoc Hung បាននិយាយថា ការវាយប្រហារលើទីស្នាក់ការឃុំចំនួនពីរ នៅខេត្ត Dak Lak គឺជាអំពើភេរវកម្មប្រឆាំងរដ្ឋាភិបាល ហើយត្រូវបានផ្តល់ជំនួយ និងបញ្ជាពីបរទេស។
នាព្រឹកថ្ងៃទី១២ខែកក្កដា ពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សានិងពិនិត្យលើរបាយការណ៍អ្នកស្ម័គ្រចិត្តខែឧសភានិងមិថុនា, ប្រធានគណៈកម្មាធិការស្ម័គ្រចិត្ត លោក Duong Thanh Binh បានឲ្យដឹងថា អ្វីដែលកើតឡើងនៅ Dak Lak កាលពីព្រឹកថ្ងៃទី១១ខែមិថុនា ធ្វើឲ្យប្រជាជនព្រួយបារម្ភអំពីសន្តិសុខនៅក្នុងតំបន់។
លោកលើកឡើងថា គួរតែមានដំណោះស្រាយក្នុងពេលឆាប់ៗ ដើម្បីឲ្យស្ថានការណ៍មានស្ថិរភាព, លុបបំបាត់មនោគមវិជ្ជាក្នុងចំណោមប្រជាជន, ធានាការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់នៅ Dak Lak ជាពិសេសតំបន់ខ្ពង់រាប ភាគកណ្តាល។
ស្របពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក Le Quoc Hung បានឲ្យដឹងថា “នេះគឺជាឧប្បត្តិហេតុភេរវកម្មសំដៅទៅលើរដ្ឋបាលប្រជាជន ដែលដឹកនាំនិងផ្តល់ជំនួយដោយកម្លាំងអរិភាពនៅបរទេស”។
គួរបញ្ជាក់ថា បច្ចុប្បន្ន មនុស្សជាង៩០នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធការវាយប្រហារ ខណៈស្ថានភាពនៅខេត្ត Dak Lak និងតំបន់ខ្ពង់រាបភាគកណ្តាល មានស្ថិរភាព ហើយសកម្មភាពរបស់ប្រជាជន បានវិលមករកភាពប្រក្រតីឡើងវិញហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ដាក់ឈ្មោះជនសង្ស័យភេរវកម្មនៅ Dak Lak ម្នាក់ទៀត ក្នុងបញ្ជីតាមចាប់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


