ព័ត៌មានអន្ដរជាតិ
ក្រៅពីមនុស្សស្លាប់៥៣នាក់ មាន១០០០នាក់ទៀត កំពុងបាត់ខ្លួនដោយសារភ្លើងឆេះព្រៃ នៅ ហាវ៉ៃ
ភ្លើងឆេះព្រៃធំៗ នៅតែបន្តរាលដាលពាសពេញទីក្រុង Maui ខណៈកោះធំ ដែលស្ថិតនៅក្បែរនោះ ក៏កំពុងរងគ្រោះធ្ងន់ធ្ងរផងដែរ ថ្វីបើក្រុមមន្ត្រីនិយាយថា អគ្គិភ័យស្ថិតក្រោមការគ្រប់គ្រងក៏ដោយ។

ក្នុងសន្និសីទសារព័ត៌មានមួយ អភិបាលរដ្ឋហាវ៉ៃ បានហៅភ្លើងឆេះព្រៃនេះថាជា គ្រោះមហន្តរាយធម្មជាតិធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររដ្ឋ ហើយនិយាយថា ៨០% នៃទីក្រុងប្រវត្តិសាស្ត្រ Lahaina ត្រូវដុតកម្ទេច។
យោងតាមលោកអភិបាល Josh Green, សាកសពមនុស្សសរុប ៥៣ នាក់ត្រូវបានរកឃើញ ហើយបានព្រមានថា តួលេខអ្នកបាត់បង់ជីវិត នឹងកើនឡើងបន្ថែមទៀតផងដែរ ។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរប៉ាន់ប្រមាណថា មនុស្សប្រហែល ១០០០ នាក់កំពុងបាត់ខ្លួន ថ្វីបើមន្ត្រីមិនទទួលបានព័ត៌មានពីមនុស្សមួយចំនួន ដោយសារបណ្តាញទំនាក់ទំនងត្រូវកាត់ផ្តាច់ក៏ដោយ។
លើសពីនេះ អ្នកទេសចររាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញ ហើយមនុស្ស ១១០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសភ្លើងឆេះព្រៃនេះ ជាគ្រោះមហន្តរាយដ៏ធំមួយ ហើយរដ្ឋាភិបាលសហព័ន្ធនឹងផ្តល់មូលនិធិសង្គ្រោះ និងស្តារឡើងវិញនៅតំបន់ភ្លើងឆេះព្រៃនេះផងដែរ ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក បៃដិន ប្រកាសអាសន្ននៅ ហាវ៉ៃ ខណៈមនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ៥៣នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


