ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃលើកោះ Maui ក្លាយជាគ្រោះមហន្តរាយធម្មជាតិសម្លាប់មនុស្សច្រើនបំផុត ក្នុងប្រវត្តិសាស្រ្តរដ្ឋហាវ៉ៃ
ភ្លើងឆេះព្រៃនៅរដ្ឋហាវ៉ៃ បានសម្លាប់មនុស្សយ៉ាងតិច៦៧នាក់ ដែលនេះជាគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុត ចាប់តាំងពី ហាវ៉ៃ ក្លាយជារដ្ឋរបស់អាមេរិកក្នុងឆ្នាំ១៩៥៩។

ដោយមានជំនួយពីសត្វឆ្កែហិតក្លិន, ក្រុមស្វែងរកកំពុងបន្តរុករកតាមសំណង់អគារដែលត្រូវឆេះខ្ទេចខ្ទីក្នុងទីក្រុង Lahaina លើកោះ Maui។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលរដ្ឋលោក Josh Green បានព្រមានថា ចំនួនមនុស្សស្លាប់នឹងបន្តកើនឡើង ដោយគិតត្រឹមពេលនេះ តួលេខអ្នកស្លាប់ បានកើនលើស៦១នាក់ ដែលជាការបាត់បង់ជីវិត នៅពេលរលកយក្សស៊ូណាមិ វាយប្រហារកោះនេះក្នុងឆ្នាំ១៩៦០ ទៅហើយ។

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកស៊ើបអង្កេត កំពុងព្យាយាមដើម្បីកំណត់ថាតើអ្វី ដែលបណ្តាលឲ្យភ្លើងឆេះព្រៃ រាលដាលពាសពេញទីក្រុង Lahaina ក្នុងល្បឿនដ៏គួរឲ្យភ័យខ្លាចបែបនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ក្រៅពីមនុស្សស្លាប់៥៣នាក់ មាន១០០០នាក់ទៀត កំពុងបាត់ខ្លួនដោយសារភ្លើងឆេះព្រៃ នៅ ហាវ៉ៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


