ព័ត៌មានអន្ដរជាតិ
តាមពិត គ្រាប់បែកបំពង់ដែលរកឃើញនៅជិតវិមានកាពីតូលត្រូវបានដាក់នៅយប់មុនពេលកុបកម្ម
FBI បាននិយាយកាលពីថ្ងៃសុក្រថា គ្រាប់បែកបំពង់ពីរគ្រាប់ដែលត្រូវបានគេរកឃើញនៅទីស្នាក់ការកណ្តាលរបស់គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យគឺបានដាក់នៅយប់មុនពេលដែលវិមានកាពីតូលអាមេរិកត្រូវបានវាយប្រហារដោយអ្នកគាំទ្រលោក ត្រាំ ។

គ្រាប់បែកទាំងនោះត្រូវបានគេដាក់នៅគណៈកម្មាធិការជាតិប្រជាធិបតេយ្យ និងគណៈកម្មាធិការជាតិសាធារណរដ្ឋកាលពីល្ងាចថ្ងៃទី ៥ ខែមករា ចន្លោះម៉ោង ៧ និង ៣០ និង ៨ និង ៣០ យប់ដោយជនមិនស្គាល់មុខម្នាក់ដែលត្រូវគេថតបានដោយកាមេរ៉ាសុវត្ថិភាព ពាក់អាវយឺត និងបិទមុខជិត ។

ការិយាល័យ និងនាយកដ្ឋានគ្រឿងស្រវឹង ថ្នាំជក់ និងអាវុធ ឥឡូវនេះបានផ្តល់ប្រាក់រង្វាន់រហូតដល់ ១០ ម៉ឺនដុល្លារសម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនបុគ្គលនោះ ។

គ្រាប់បែកនោះត្រូវបានគេរកឃើញកាលពីថ្ងៃទី ៦ ខែមករា ខណៈអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងវាយលុកវិមានសភា ។ មន្រ្តីប៉ូលិសម្នាក់បានបាត់បង់ជីវិតដោយសារការរងរបួស បន្ទាប់ពីទប់ស្កាត់ក្រុមកុបកម្ម ខណៈដែលមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស ។

ការវាយលុកនេះបានជំរុញឲ្យមានការចោទប្រកាន់ជាលើកទី ២ របស់លោក ត្រាំ បន្ទាប់ពីបានអំពាវនាវដល់អ្នកគាំទ្ររបស់លោកឲ្យបញ្ឈប់សកម្មភាពនេះ ខណៈសមាជិកសភាកំពុងត្រៀមអនុវត្តកាតព្វកិច្ចរដ្ឋធម្មនុញ្ញរបស់ពួកគេដើម្បីរាប់សន្លឹកឆ្នោតនៃអង្គអ្នកបោះឆ្នោតតំណាងដែលជាជំហានសំខាន់មួយមុនការឡើងកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ។

លោក ត្រាំ បានអះអាងដោយគ្មានភស្តុតាងថា ការបោះឆ្នោតថ្ងៃទី ៣ ខែវិច្ឆិកាត្រូវបានលួចបន្លំពីគាត់ ប៉ុន្តែការចោទប្រកាន់នេះត្រូវបានច្រានចោលម្តងហើយម្តងទៀតនៅក្នុងតុលាការ ហើយក្រសួងយុត្តិធម៌មិនបានរកឃើញភ័ស្តុតាងណាមួយដែលអាចបញ្ជាក់ពីលួចបន្លំនេះនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មេប៉ូលិសវិមានកាពីតូលចេញមុខសុំទោសចំពោះការបរាជ័យទប់ស្កាត់កុបកម្មថ្ងៃ ៦ មករា
ចុចអាន ៖ កងឆ្មាំជាតិវិលត្រឡប់ទៅវិមានកាពីតូលវិញ ក្រោយបណ្ដេញចេញឲ្យដេកនៅចំណតរថយន្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


