ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះដឹកទាហានម៉ារីនអាមេរិក អំឡុងសមយុទ្ធនៅអូស្រ្តាលី ស្លាប់និងរបួសច្រើននាក់
ទាហានម៉ារីនអាមេរិកចំនួន៨នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយក្នុងនោះមានម្នាក់ត្រូវសង្គ្រោះបន្ទាន់ បន្ទាប់ពីយន្តហោះយោធាមួយគ្រឿង ធ្លាក់នៅភាគខាងជើងប្រទេសអូស្ត្រាលី ដែលបានសម្លាប់មិត្តយោធារបស់ពួកគេចំនួន៣នាក់។

មានទាហានម៉ារីន២៣នាក់ ជិះក្នុងយន្តហោះ Boeing MV-22B Osprey នៅពេលវាធ្លាក់លើកោះ Melville ភាគខាងជើងទីក្រុង Darwin កាលពីព្រឹកថ្ងៃអាទិត្យទី២៧ខែសីហា ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា “Predators Run”។
នាយករដ្ឋមន្ដ្រីដែនដីភាគខាងជើង Natasha Fyles និយាយថា ទាហានម៉ារីន៨នាក់ នៅតែកំពុងទទួលការព្យាបាល ហើយលោកស្រី សូមធានាដល់ក្រុមគ្រួសាររបស់ពួកគេថា ពួកគេនឹងទទួលបានការថែទាំល្អបំផុតតាមដែលអាចធ្វើបាន។

ស្របពេលជាមួយគ្នានោះ អាជ្ញាធរបានបើកការស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះ ហើយក៏កំពុងខិតខំប្រឹងប្រែង ដើម្បីរកសាកសពទាហានម៉ារីន ដែលបាត់បង់ជីវិតទាំងបីនាក់ផងដែរ។
ដោយឡែក ស្នងការប៉ូលិសដែនដីភាគខាងជើង លោក Michael Murphy បានប្រាប់អ្នកយកព័ត៌មានថា ការស្វែងរកនិងស៊ើបអង្កេត នឹងត្រូវអូសបន្លាយពេលយូរ ហើយមានភាពស្មុគស្មាញ។ លោកបន្ថែមថា ក្រុមមន្ត្រីអាចធ្វើការនៅកន្លែងកើតហេតុ យ៉ាងហោចណាស់១០ថ្ងៃ។
ចំណែកប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារទាហានម៉ារីនទាំង៣ ដែលបាត់បង់ជីវិតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ម៉ាឡេស៊ី ស៊ើបអង្កេតរកមូលហេតុ ធ្លាក់យន្តហោះស្លាប់មនុស្ស១០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


