ព័ត៌មានអន្ដរជាតិ
រកឃើញ ផ្នូរបូជាចារ្យអាយុកាល ៣ ០០០ ឆ្នាំ នៅភាគខាងជើង ប្រទេសប៉េរូ
អ្នកបុរាណវត្ថុវិទូនៅភាគខាងជើងប្រទេសប៉េរូ បានរកឃើញផ្នូរអាយុកាល ៣ ០០០ ឆ្នាំ ដែលពួកគេជឿថា បង្ហាញពីការគោរពមេដឹកនាំសាសនាឥស្សរជននៅក្នុងប្រទេស Andean ។

សពបូជាចារ្យខាងលើ ត្រូវបានកប់នៅក្រោមផេះលាយជាមួយដីខ្មៅ ៦ ស្រទាប់ តុបតែងដោយចាន និងត្រាដែលប្រើសម្រាប់ឥស្សរជន។ ត្រា ២ ដែលគេរកឃើញនៅគែមខាងលើនៃផ្នូរ មួយមានមុខមនុស្សមើលទៅខាងកើត មួយទៀតរូបខ្លារខិនបែរមុខទៅខាងលិច ។

អ្នកដឹកនាំគម្រោង Yuji Seki បាននិយាយថា ទំហំដ៏ធំនៃផ្នូរ ដែលមានអង្កត់ផ្ចិតជិត ២ ម៉ែត្រ និងជម្រៅមួយម៉ែត្រគឺ “ចម្លែកណាស់” វាដូចជាទីតាំងនៃសពដេកផ្កាប់មុខ ខណៈខ្លួនពាក់កណ្ដាលទៀតលាតសន្ធឹង និងជើងគងគ្នា ។

លោក Seki យល់ឃើញថា សមាគមនេះមានលក្ខណៈចម្លែកណាស់ គាត់គិតថា ប្រហែលជាសពអ្នកដឹកនាំនាសម័យនោះហើយ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ tuoitrenews
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


