ព័ត៌មានអន្ដរជាតិ
អាមេរិក បញ្ចេញអត្តសញ្ញាណទាហានម៉ារីន៣នាក់ ដែលធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់នៅអូស្រ្តាលី
ទាហានម៉ារីនអាមេរិកបីនាក់ ដែលបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ អំឡុងពេលធ្វើសមយុទ្ធយោធានៅប្រទេសអូស្ត្រាលី ពេលនេះត្រូវបានគេបញ្ចេញអត្តសញ្ញាណហើយ។

កាពីទែន Eleanor LeBeau អាយុ២៩ឆ្នាំ, នាយទោ Spencer Collart អាយុ២១ឆ្នាំ និងវរសេនីយ៍ត្រី Tobin Lewis អាយុ៣៧ឆ្នាំត្រូវបាត់បង់ជីវិត ខណៈទាហានម៉ារីនអាមេរិក២០នាក់ផ្សេងទៀតជិះក្នុងនោះ រងរបួសទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
គួរបញ្ជាក់ជាថ្មីថា ឧទ្ធម្ភាគចក្រ MV-22B Osprey បានធ្លាក់នៅកោះដាច់ស្រយាលមួយ នាភាគខាងជើងទីក្រុង Darwin នៅប្រទេសអូស្ត្រាលី ក្នុងអំឡុងពេលធ្វើសមយុទ្ធយោធា “Predators Run” កាលពីថ្ងៃអាទិត្យ ទី២៧ ខែសីហា ។

ឧបទ្ទវហេតុនេះគឺជាការធ្លាក់ឧទ្ធម្ភាគចក្រស្លាប់លើកទីពីរក្នុងអំឡុងពេលសមយុទ្ធរួមគ្នានៅភាគខាងជើងនៃប្រទេសអូស្ត្រាលីក្នុងរយៈពេលតិចជាងមួយខែ ហើយនេះក៏ជាឧបទ្ទវហេតុចុងក្រោយបង្អស់ផងដែរ ដែលពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រប្រភេទ Osprey។
កាលពីឆ្នាំមុន ទាហានម៉ារីន ៤ នាក់ បានស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់នៅប្រទេសន័រវេស ហើយ ៣ នាក់ទៀតបានស្លាប់ក្នុងឆ្នាំ២០១៧ នៅភាគខាងជើងប្រទេសអូស្ត្រាលី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ធ្លាក់យន្តហោះដឹកទាហានម៉ារីនអាមេរិក អំឡុងសមយុទ្ធនៅអូស្រ្តាលី ស្លាប់និងរបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


