ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសបញ្ជូនយន្តហោះចម្បាំង វាយប្រហារនុយក្លេអ៊ែរ ទៅ អង់គ្លេស
យន្តហោះចម្បាំង F-35A មានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរផលិតដោយសហរដ្ឋអាមេរិកចំនួន២ក្រុម នឹងទៅដល់មូលដ្ឋាន Lakenheath ដែលជួលដោយសហរដ្ឋអាមេរិកក្នុងចក្រភពអង់គ្លេស នាពេលឆាប់ៗ ដើម្បីជំនួសយន្តហោះ F-15 ដែលត្រូវបានដាក់ពង្រាយនៅទីនោះ រួចទៅហើយ។

យោងតាមប្រភពពីអាមេរិក, យន្តហោះ F-35 នឹងត្រូវដាក់នៅមូលដ្ឋាននោះ។ ពួកគេនឹងបញ្ជូនទៅនៅចុងឆ្នាំនេះ បើមិនអ៊ីចឹងទេ អាចនៅពេលណាមួយក្នុងឆ្នាំ២០២៤ក៏ថាបាន។ យន្តហោះប្រភេទនេះសរុប៥៤គ្រឿង នឹងជំនួស F-15 ដែលក៏អាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរបានដែរ ប៉ុន្តែហោះបានចម្ងាយជិតជាង។
យន្តហោះចម្បាំងថ្មីនេះ ត្រូវបានរចនាឡើងដើម្បីបើកការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរបែបយុទ្ធសាស្ត្រ ប៉ុន្តែក៏មានសមត្ថភាពក្នុងការប្រយុទ្ធតាមអាកាស និងការប្រមូលផ្តុំស៊ើបការណ៍ផងដែរ។
ការដាក់ពង្រាយនេះធ្វើឡើង បន្ទាប់ពីកងទ័ពអាកាសអាមេរិកប្រកាសថា ខ្លួនបានធានានូវមូលនិធិសម្រាប់ឃ្លាំងផ្ទុកនុយក្លេអ៊ែរថ្មីមួយនៅក្នុងចក្រភពអង់គ្លេស ហើយនេះគឺជាការបញ្ជូនអាវុធនុយក្លេអ៊ែររបស់ទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងឡុងដ៍ សាជាថ្មី បន្ទាប់ពីការដកចេញក្នុងឆ្នាំ២០០៨៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ធ្លាក់យន្តហោះដឹកទាហានម៉ារីនអាមេរិក អំឡុងសមយុទ្ធនៅអូស្រ្តាលី ស្លាប់និងរបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


