ព័ត៌មានអន្ដរជាតិ
រុស្ស៊ី កត់ឈ្មោះប្រធានតុលាការឧក្រិដ្ឋអន្តរជាតិ ICC ចូលក្នុងបញ្ជីខ្មៅ
ក្រសួងមហាផ្ទៃរបស់ប្រទេសរុស្ស៊ីបានប្រកាសកត់ឈ្មោះលោក Piotr Hofmanski ប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដាក់ចូលទៅក្នុងបញ្ជីខ្មៅដែលត្រូវតាមចាប់ខ្លួន ក្រោយពេលដែលតុលាការមួយនេះក៏បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ផងដែរ ។

ក្រសួងមហាផ្ទៃបញ្ជាក់ថា “លោក Hofmanski ត្រូវបានកត់ឈ្មោះចូលក្នុងបញ្ជីឧក្រិដ្ឋជនដែលត្រូវតាមចាប់ខ្លួន ហើយប្រធានតុលាការ ICC ជនជាតិប៉ូឡូញរូបនេះនឹងរងការចោទប្រកាន់ក្នុងសុំណំរឿងព្រហ្មទណ្ឌក្រោមប្រព័ន្ធច្បាប់របស់សហព័ន្ធរុស្ស៊ី” ។
រដ្ឋាភិបាលទីក្រុងមូស្គូបាននឹងកំពុងសងសឹកប្រឆាំងនឹងតុលាការ ICC ខណៈដែលកាលពីខែមីនាតុលាការមួយនេះបានចេញដីកាចាប់ខ្លួនលោក Putin ពីបទចោទប្រកាន់ថាបានបង្ខំ និងនិរទេសកុមារអ៊ុយក្រែនទៅកាន់រុស្ស៊ីដោយខុសច្បាប់ ដែលករណីនេះត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម ។

មិនតែប៉ុណ្ណោះ តុលការដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះក៏បានចេញដីកាចាប់ខ្លួនស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារ លោកស្រី Maria Lvova-Belova ផងដែរ ជុំវិញបទចោទប្រកាន់ស្រដៀងគ្នានេះ ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការសឹកពេញទំហឹងទៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រុស្ស៊ីដែលមិនមែនជាសមាជិកនៃតុលាការ ICC ទេនោះបានអះអាងថា ដីកាចាប់ខ្លួនលោក Putin គឺផ្ទុយស្រឡះ ហើយរុស្ស៊ីថែមបានវាយបកទៅវិញដោយចេញដីកាចាប់ខ្លួនព្រះរាជអាជ្ញាតុលាការ ICC លោក Karim Khan និងចៅក្រមជាច្រើនរូបផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Moscow Times
ចុចអាន ៖ រុស្ស៊ី ប្រាប់ UN ថា លោកខាងលិច គឺជា ពិភពសំបូរទៅដោយការភូតកុហក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


