ព័ត៌មានអន្ដរជាតិ
អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នាជាលើកដំបូង
យោធាទីក្រុងសេអ៊ូល បានប្រកាសកាលពីថ្ងៃអាទិត្យទី២២ខែតុលាថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាជាលើកដំបូងមិនធ្លាប់មាន។

សមយុទ្ធនេះ ធ្វើឡើងនៅឧបទ្វីបកូរ៉េ ហើយមានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រទេសទាំងបី ក្នុងការទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង។
សមយុទ្ធនេះ មានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress របស់សហរដ្ឋអាមេរិក ក៏ដូចជាយន្តហោះចម្បាំងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។
សមយុទ្ធត្រីភាគីនេះធ្វើឡើង ស្របពេលទីក្រុងព្យុងយ៉ាង បានថ្កោលទោសការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក ដែលមានសមត្ថភាពនុយក្លេអ៊ែររបស់អាមេរិកនៅកូរ៉េខាងត្បូង។ កូរ៉េខាងជើងព្រមានថា យន្តហោះនេះនឹងក្លាយគោលដៅមុនគេ សម្រាប់ការកម្ទេច ប្រសិនបើជម្លោះពេញលេញ កើតឡើងនៅឧបទ្វីបកូរ៉េមែន។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកអះអាងថា ការដាក់ពង្រាយយន្តហោះដែលមានសមត្ថភាពនុយក្លេអ៊ែរនេះ គឺត្រូវបានធ្វើឡើងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះស្ថិរភាពនិងសន្តិសុខនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តក្នុងតំបន់របស់ខ្លួន។
ត្រលប់ទៅខែសីហា ប្រធានាធិបតីអាមេរិកលោក Joe Biden បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅ Camp David។
ក្នុងអំឡុងកិច្ចប្រជុំនោះ លោក Biden បានសន្យាថា នឹងពង្រឹងទំនាក់ទំនងយោធារវាងប្រទេសទាំងបី ខណៈមេដឹកនាំទាំងបីបានស្តីបន្ទោសទីក្រុងព្យុងយ៉ាង ហើយថ្កោលទោសចំពោះអាកប្បកិរិយាដ៏គ្រោះថ្នាក់ និងឈ្លានពានរបស់ប្រទេសចិននៅក្នុងតំបន់។ ប្រទេសទាំងបី ក៏បានប្តេជ្ញាចិត្ត ធ្វើសមយុទ្ធហ្វឹកហ្វឺនរួមគ្នាផ្នែកយោធាជារៀងរាល់ឆ្នាំ និងបង្កើតយន្តការសម្រាប់ការចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងស្តីពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើងនៅចុងឆ្នាំនេះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


