ព័ត៌មានអន្ដរជាតិ
ហេតុអ្វី ពិភពលោក តាមដានការបោះឆ្នោតនៅ តៃវ៉ាន់ ខ្លាំងម្ល៉េះ?
នៅថ្ងៃសៅរ៍ទី១៣ខែមករាខាងមុខនេះ កោះតៃវ៉ាន់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៨របស់ខ្លួន ខណៈពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ជាទីបំផុត។

ត្បិតអី វាជារឿងរបស់តៃវ៉ាន់ក៏ពិតមែន ប៉ុន្តែគេដឹងថា គោលនយោបាយរបស់កោះនេះពាក់ព័ន្ធប្រទេសចិន ជាបញ្ហាស្នូលដែលដើរតួសំខាន់បំផុតក្នុងការបោះឆ្នោត។
ដូចនេះហើយទើបមជ្ឈដ្ឋាននានា ចោទជាសំណួរថា ហេតុអ្វីបានជានេះជាការបោះឆ្នោតតៃវ៉ាន់សោះ តែម្តេចត្រូវគិតគូរជាមួយចិនទៅវិញ? អ៊ីចឹង តស់ទៅដឹងលម្អិតជាមួយកម្ពុជាថ្មីទាំងអស់គ្នា!
ជាដំបូង យើងសូមជម្រាបជូនសង្ខេបអំពីប្រវត្តិរបស់កោះតៃវ៉ាន់បន្តិចសិន! ឆ្ពោះទៅរកការបញ្ចប់សង្គ្រាមស៊ីវិលចិននៅចុងទសវត្សរ៍ឆ្នាំ១៩៤០ គណបក្សកុម្មុយនិស្តចិនរបស់លោក ម៉ៅ សេទុង បានបណ្តេញក្រុមអ្នកជាតិនិយមដែលដឹកនាំដោយ Chiang Kai-shek ហើយក្រោយមក ក្រុមនេះក៏នាំគ្នាទៅគ្រប់គ្រងទឹកដីកោះតៃវ៉ាន់តែម្តង។

រហូតមកដល់សព្វថ្ងៃនេះ ឈ្មោះផ្លូវការរបស់តៃវ៉ាន់គឺសាធារណរដ្ឋចិន (ROC) តែសូមកុំច្រឡំជាមួយឈ្មោះផ្លូវការរបស់ប្រទេសចិន គឺសាធារណរដ្ឋប្រជាមានិតចិន (PRC) ឲ្យសោះ។
ឥឡូវ ប្រទេសចិនបានបង្កើតកងទ័ពដ៏មានឥទ្ធិពលបំផុតមួយរបស់ពិភពលោក ហើយគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ចិន តែងតែចាត់ទុកតៃវ៉ាន់ជាខេត្តបំបែកខ្លួន ថែមទាំងគំរាមម្តងហើយម្តងទៀតថា ថ្ងៃណាមួយតៃវ៉ាន់ ត្រូវរួបរួមជាមួយចិនវិញ ឬអាចឈានដល់ការប្រើកម្លាំងបាយទៀតផង បើទីក្រុងតៃប៉ិ នៅតែរឹងចចេស ចង់ប្រកាសឯករាជ្យ។
រឿងនេះហើយទើបធ្វើឲ្យពិភពលោក កំពុងតាមដានខ្លាំងបំផុតចំពោះការបោះឆ្នោតនេះ ព្រោះថា មានបេក្ខជនខ្លះជាអ្នកប្រឆាំងចិន ហើយបើអ្នកទាំងនោះជាប់ឆ្នោតមែន ភាពតានតឹងជាមួយទីក្រុងប៉េកាំង ច្បាស់ជាឡើងកម្តៅកាន់តែក្តៅគគុកជាក់ជាមិនខាន។

លើសពីនេះ បើក្នុងករណីផ្ទុះជម្លោះមែន ផលប៉ះពាល់មិនមែនជះឥទ្ធិពលត្រឹមក្នុងតំបន់ទេ ពោលគឺប៉ះពាល់ដល់ពិភពលោកទាំងមូលតែម្តង។ រឿងធំបំផុតគឺសេដ្ឋកិច្ច ព្រោះថា តៃវ៉ាន់ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ ជាពិសេសគឺជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក។
មិនត្រឹមប៉ុណ្ណឹង មេដឹកនាំរបស់តៃវ៉ាន់ជាប់ឆ្នោត ក៏ត្រូវប្រឈមមុខនឹងបញ្ហាក្នុងស្រុកជាច្រើនផងដែរដូចជាប្រាក់ឈ្នួលទាប តម្លៃផ្ទះហក់ឡើងខ្ពស់ សន្តិសុខថាមពល ប្រជាជនវ័យចំណាស់ និងបញ្ហាសង្គមផ្សេងៗទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NPR
ចុចអាន៖ បុរស៣នាក់ កំពុងប្រជែងគ្នាដណ្ដើមតំណែងជាប្រធានាធិបតីតៃវ៉ាន់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


