ព័ត៌មានអន្ដរជាតិ
អ្នកជំងឺកូវីដអាចបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការឆ្លងមេរោគ
អ្នកជំងឺ Covid-19 ត្រូវបាត់បង់ក្លិននិងរសជាតិរហូតដល់ ៥ ខែ បន្ទាប់ពីការចម្លងនៃវីរុសកូរ៉ណាត្រូវបានរកឃើញ។ នេះបើតាមការព្រមានរបស់អ្នកជំនាញមកពីអង់គ្លេសបានលើកឡើង។

ទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់អង់គ្លេស (ONS) បង្ហាញថា ពាក់កណ្តាលនៃអ្នកជំងឺដែលឆ្លងវីរុសកូវីដ១៩ នឹងជួបប្រទះនូវការបាត់បង់ក្លិនក៏ដូចជារសជាតិ ក្រោយពីតេស្តវិជ្ជមានមេរោគនេះ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Quebec បានសិក្សាលើបុគ្គលិកសុខាភិបាលចំនួន ៨១៣ នាក់ ដែលបានផ្ទុកវីរុស Covid-19 ។

ជាលទ្ធផលពួកគេរកឃើញថា ៣៨% នៃអ្នកជំងឺមិនអាចស្គាល់រសជាតិរបស់ខ្លួននោះទេ ហើយអាការៈនេះបន្តរហូតទៅដល់ ៥ ខែ រាប់តាំងការឆ្លងដំបូង។
វេជ្ជបណ្ឌិត Johannes Frasnelli មានប្រសាសន៍ថា នៅពេលដែលវីរុសកូវីដ-១៩ បានឆ្លងទៅមនុស្ស អ្នកជំងឺភាគច្រើននឹងបាត់បង់អារម្មណ៍ស្រង់ក្លិន ចំណែកអណ្ដាតនឹងមិនដឹងជាតិជៅ។

ទិន្នន័យសិក្សាអះអាងថា ក្នុងចំណោមអ្នកចូលរួមទាំង ៨១៣ នាក់ មាន ៥២៧ នាក់បានបាត់បង់ញ្ញាណច្រមុះក្នុងពេលមានជំងឺនៅដំណាក់កាលដំបូង។ រីឯ ៣៨% (២០០ នាក់)ទៀតមិនអាចដឹងរសជាតិនោះទេ រហូតទាល់តែ ៥ ខែក្រោយមក។

លោកវេជ្ជបណ្ឌិត Frasnelli បន្ថែមថា ការបាត់បង់ក្លិន និងរសជាតិត្រូវបានគេទទួលស្គាល់ជាផ្លូវការថាជារោគសញ្ញានៃកូវីដ១៩ តាំងពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ មកម្ល៉េះ ហើយចាប់តាំងពីពេលនោះមក អាការៈទាំងពីរជាផ្នែកសំខាន់មួយនៃដំណើរការធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩។ ប៉ុន្តែរយៈពេលប៉ុនណា ដែលអ្នកជំងឺអាចបាត់បង់ញ្ញាណច្រមុះនិងអណ្ដាត ក្រុមអ្នកស្រាវជ្រាវ ទើបតែរកឃើញនៅនៅដើមខែកុម្ភៈ ឆ្នាំ ២០២១ នេះប៉ុណ្ណោះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ dailymail
ចុចអាន៖ មូលហេតុសំខាន់មួយដែលបុរសមានហានិភ័យឆ្លងនិងស្លាប់ដោយសារកូវីដច្រើនជាងស្ត្រី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


