Connect with us

ព័ត៌មានអន្ដរជាតិ

ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរភ្លាម រុស្ស៊ី គំរាមសងសឹកអង់គ្លេស ភ្លែត

បានផុស

នៅ

កាលពីថ្ងៃចន្ទទី៦ខែឧសភា ប្រធានាធិបតីរុស្ស៊ី បានប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ ប៉ុន្តែមិនទាន់បញ្ជាក់ពេលវេលាច្បាស់ឡើយ ហើយនៅថ្ងៃដដែលនោះ ទីក្រុងមូស្គូ ក៏បានគំរាមសងសឹកគោលដៅអង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងណាក៏ដោយ ប្រសិនបើទីក្រុងកៀវ ប្រើអាវុធផ្តល់ឲ្យដោយទីក្រុងឡុងដ៍ បើកការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីមែន។ នេះបើតាមសេចក្តីរាយការណ៍របស់ RT

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធសមយុទ្ធនុយក្លេអ៊ែរ លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងធ្វើសមយុទ្ធជាយុទ្ធសាស្រ្តនេះ ដើម្បីគំរាមលោកខាងលិច ជាពិសេសអង្គការណាតូតែម្តង ព្រោះប្រទេសលោកខាងលិចបានធ្វើរឿងបង្កហេតុ បញ្ឆេះស្ថានការណ៍ឲ្យក្តៅឆួល ម្តងហើយម្តងទៀតមិនឈប់ឈរទាល់តែសោះ។

យោងតាមក្រសួងការបរទេសរុស្ស៊ី ចំណាត់ការនេះគឺដើម្បីឆ្លើយតបទៅនឹងនយោបាយល្មោភអំណាចរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងរុស្ស៊ី។ អ្នកគាំទ្រផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងកៀវ តែងប្រកាសដោយបើកចំហនូវការគាំទ្ររបស់ពួកគេចំពោះ អំពើភេរវកម្ម របស់អ៊ុយក្រែន និងរួមចំណែកដោយផ្ទាល់ដល់ការវាយប្រហារបែបនេះ ពិសេសតាមរយៈការបន្តផ្គត់ផ្គង់អាវុធលោកខាងលិចដ៏មានឥទ្ធិពលបំផុត ទៅឲ្យអ៊ុយក្រែន។

មីស៊ីលរបស់រុស្ស៊ី (រូបថត៖ AP)

សមយុទ្ធនេះក៏ដើម្បីបង្ហាញជាការថ្កោលទោសរបស់ទីក្រុងមូស្គូ ចំពោះសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron ពាក់ព័ន្ធការដាក់ពង្រាយកងទ័ពណាតូ ទៅអ៊ុយក្រែនផងដែរ។

ម្យ៉ាងវិញទៀត សមយុទ្ធនេះ នឹងធ្វើឡើងដើម្បីគំរាមដល់ចក្រភពអង់គ្លេស ដែលកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសលោក David Cameron ហ៊ានចេញមុខដោយបើកចំហ ធានាអះអាងឲ្យលោក Volodymyr Zelensky ប្រើអាវុធរបស់ខ្លួន វាយប្រហារក្នុងទឹកដីរុស្ស៊ីបានទៀតផង។

លោក Lord Cameron ជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងទីក្រុង កៀវ កាលពីថ្ងៃព្រហស្បតិ៍ (រូបថត៖ PA)

ពាក់ព័ន្ធរឿងនេះ ទីក្រុងមូស្គូ បានប្រកាសសងសឹកប្រឆាំងគោលដៅរបស់អង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត ប្រសិនបើទីក្រុងកៀវ ហ៊ានយកមីស៊ីលដែលផ្តល់ដោយចក្រភពអង់គ្លេស ទៅវាយប្រហារលើទឹកដីរុស្ស៊ីមែន។

ឯកអគ្គរាជទូតអង់គ្លេសប្រចាំទីក្រុងមូស្គូលោក Nigel Casey ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសរុស្ស៊ី បន្ទាប់ពីការកត់សម្គាល់របស់លោក Cameron ដើម្បីព្រមានថា បើអ៊ុយក្រែន ហ៊ានធ្វើអ៊ីចឹងមែន រុស្ស៊ីនឹងសងសឹកវិញ ដោយអាចបាញ់លើទីតាំងនិងឧបករណ៍យោធារបស់អង់គ្លេសនៅលើទឹកដីអ៊ុយក្រែន ឬកន្លែងផ្សេងហួសពីនេះ។

សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកការលុកលុយពេញទំហឹងនៅក្នុងខែកុម្ភៈឆ្នាំ២០២២មក ចក្រភពអង់គ្លេស បានផ្តល់ជំនួយយោធារាប់លានដុល្លារឲ្យអ៊ុយក្រែនរួចទៅហើយ រួមបញ្ចូលទាំងរថក្រោះ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសជាដើម ហើយឆ្នាំមុន អង់គ្លេសបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ដែលបាញ់បានជាង២៥០គីឡូម៉ែត្រទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ប្រកាសធ្វើសមយុទ្ធនុយក្លេអ៊ែរ គំរាម ណាតូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ នៃ​ភាគី​ហត្ថលេខី​នៃ​អនុស្សរណៈ​លើ​ការយោគយល់​គ្នា ស្តីពី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០២៣-២០២៧

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ព័ត៌មាន​ និង ​ក្រសួង​ឧស្សាហកម្ម​ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ ដើម្បី​រួមសហការ​គ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ ​បេសកកម្ម និង​គោលនយោបាយរួមតែមួយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យរងក្រសួងការងារ ៖ កម្ពុជា ជាឋានសួគ៌របស់សហជីពជាង៦ពាន់

សន្តិសុខសង្គម៧ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ១៥ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម