ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ថា ទ័ពណាតូ កំពុងធ្វើប្រតិបត្តិការនៅ អ៊ុយក្រែន
“ទាហានណាតូកំពុងធ្វើប្រតិបត្តិការជួយអ៊ុយក្រែនរួចទៅហើយ ប៉ុន្តែប្លុកដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ មិនចង់ចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះជាមួយរុស្ស៊ីទេ”។ នេះគឺជាចម្លើយរបស់នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk តបទៅសំណួររបស់ក្មេងស្រីជាអ្នកសារព័ត៌មានម្នាក់ឈ្មោះ Sara Malecka-Trzaskos ដែលចោទសួរថា ហេតុអ្វីបានជាអង្គការសហប្រជាជាតិនិងណាតូ មិនទាន់ចូលធ្វើអន្តរាគមន៍នៅអ៊ុយក្រែន។

តាមការចុះផ្សាយរបស់ RT, ពេលជួបជាមួយអ្នកសារព័ត៌មាននៅរដ្ឋសភាប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ទី៩ខែឧសភា លោក Tusk អះអាងថា “សព្វថ្ងៃនេះ ណាតូកំពុងជួយឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ច្បាស់ណាស់ បើគ្មានជំនួយពីណាតូទេ អ៊ុយក្រែន នឹងមិនអាចការពារខ្លួនបានយូរឡើយ។ មែនហើយ មានទាហានខ្លះនៅទីនោះមែន តែខ្ញុំចង់សំដៅទៅលើទាហានធ្វើជាអ្នកសង្កេតការណ៍ និងកងវិស្វករ ដែលកំពុងជួយអ៊ុយក្រែន ប៉ុណ្ណោះ”។
ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានចេញមុខប្រកែកថា ប្លុកនេះ នឹងមិនដាក់ពង្រាយកម្លាំងទៅអ៊ុយក្រែនឡើយ ព្រោះទីក្រុងកៀវ មិនព្រមស្នើសុំ។

លោក Stoltenberg ប្រាប់អ្នកយកព័ត៌មានពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីថា “ណាតូ គ្មានចេតនាដាក់ពង្រាយកម្លាំងទៅអ៊ុយក្រែនទេ ព្រោះពេលខ្ញុំទៅអ៊ុយក្រែន កាលពីសប្តាហ៍មុន ពួកគេមិនបានស្នើសុំកងទ័ពណាតូឡើយ អ្វីដែលពួកគេស្នើសុំគឺជំនួយបន្ថែម”។
រឿងដែលគេចាំមិនភ្លេច ជុំវិញការបញ្ជូនទ័ពណាតូទៅអ៊ុយក្រែននេះ គឺការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ដែលតែងបំផុសគំនិតថា គួរបញ្ជូនទ័ពណាតូទៅអ៊ុយក្រែន ដើម្បីរារាំងរុស្ស៊ី កុំឲ្យយកឈ្នះនៅលើសមរភូមិបាន។

កាលពីដើមសប្តាហ៍នេះដែរ នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បានប្រកាសក្តែងៗថា ប្រទេសរបស់លោកស្រីត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ពង្រាយទ័ពទៅអ៊ុយក្រែន ហើយប្រសិនបើទីក្រុងកៀវហាមាត់សុំភ្លាម ទ័ពនឹងបញ្ជូនទៅភ្លែតតែម្តង ប៉ុន្តែកងទ័ពនឹងត្រូវបញ្ជូនទៅដើម្បីតែចូលរួមក្នុងប្រតិបត្តិការបណ្តុះបណ្តាលកងកម្លាំងអ៊ុយក្រែនប៉ុណ្ណោះ ហើយសភាក៏អនុញ្ញាតដែរ។
ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីរូបនេះ អះអាងថា លោកស្រីមិនខ្វល់ចំពោះប្រតិកម្មរុស្ស៊ីយ៉ាងណានោះទេ ពាក់ព័ន្ធការបញ្ជូនទ័ពទៅអ៊ុយក្រែន ហើយនៅតែទទូចថា រដ្ឋាភិបាលទីក្រុង វីលនីញ៉ូស ចង់ជួយទីក្រុងកៀវពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យខ្លាំងដូចមុនម្តងទៀត។

យ៉ាងណាក្តី រុស្ស៊ីក៏ព្រមានរួចហើយដែរទៅអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនថា ពួកគេកំពុងលេងជាមួយភ្លើងជុំវិញការបញ្ជូនទ័ព ផ្តល់សព្វាវុធ គ្រាប់រំសេវ និងសាច់ប្រាក់ដល់អ៊ុយក្រែន។
សូមបញ្ជាក់ជាថ្មី បស្ចិមប្រទេស បានផ្តល់ជំនួយយោធាដល់ទីក្រុងកៀវ អស់លុយជាង ២០០ពាន់លានដុល្លារហើយ ប៉ុន្តែនៅតែទទូចថា ការផ្តល់ជំនួយបែបនេះ មិនធ្វើឲ្យពួកគេចូលរួមក្នុងជម្លោះនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកណាតូមួយប្រទេស ប្រកាសត្រៀមរួចរាល់ បញ្ជូនទ័ពទៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


