ព័ត៌មានអន្ដរជាតិ
ទាហានអ៊ីស្រាអែល ត្រូវចាក់សម្លាប់នៅផ្សារទំនើប
យោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ០៤ ខែ កក្កដា, ទាហានអ៊ីស្រាអែលម្នាក់ត្រូវបានចាក់ច្រើនកាំបិតស្លាប់ ចំណែកម្នាក់ទៀតរងរបួសក្នុងការវាយប្រហារនៅផ្សារទំនើបភាគខាងជើងប្រទេសអ៊ីស្រាអែល ខណៈជនសង្ស័យត្រូវបានបាញ់សម្លាប់។

ការវាយប្រហារនេះ កើតឡើងកាលពីថ្ងៃពុធទី៣ខែកក្កដា នៅជាន់ទី២នៃផ្សារទំនើប Hutzot Karmiel ក្នុងទីក្រុង Karmiel។
ជនសង្ស័យមិនត្រូវបានគេបញ្ចេញឈ្មោះឡើយ ប៉ុន្តែគេអះអាងថាជាពលរដ្ឋប៉ាឡេស្ទីន រស់នៅអ៊ីស្រាអែល មកពីទីក្រុង Nahf។ ទន្ទឹមនោះ ប៉ូលិសអ៊ីស្រាអែលក៏បានចាប់ខ្លួនសមាជិកនៃគ្រួសារជនសង្ស័យ រួមទាំងម្តាយ បងប្រុស និងបងស្រីផងដែរ ហើយកំពុងបើកការស៊ើបអង្កេតឧប្បត្តិហេតុនេះ ដើម្បីបញ្ជាក់ថាតើវាជាការវាយប្រហារភេរវកម្មឫក៏យ៉ាងណា

គួរបញ្ជាក់ថា អាជ្ញាធរអ៊ីស្រាអែលថ្មីៗនេះបានអនុម័តការរឹបអូសយកដីទំហំ ១២.៧ គីឡូម៉ែត្រការ៉េ នៅតំបន់ West Bank ដែលជាកាន់កាប់ធំបំផុតក្នុងរយៈពេលជាង ៣ ទសវត្សរ៍។ ចាប់តាំងពីដើមឆ្នាំមក អ៊ីស្រាអែលបានប្រកាសថា ផ្ទៃដី ២៣.៧ គីឡូម៉ែត្រការ៉េ នៅក្នុងទឹកដីប៉ាឡេស្ទីនជាដីរបស់ខ្លួន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


