ព័ត៌មានអន្ដរជាតិ
មនុស្ស២០០នាក់ស្លាប់ក្នុងការវាយប្រហារប្រដាប់អាវុធនៅប៊ូគីណា ហ្វាសូ
ក្រុមប្រដាប់អាវុធ Jama’at Nusrat al-Islam wal-Muslimin (JNIM) ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានសម្លាប់មនុស្សរហូតដល់ ២០០នាក់និងរបួសយ៉ាងហោចណាស់ ១៤០នាក់នៅកណ្តាលប្រទេស ប៊ូគីណា ហ្វាសូ។

ការវាយប្រហារនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ នៅក្នុងតំបន់ Barsalogho ចម្ងាយប្រហែល៤០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Kaya ជាកន្លែងដែលកងកម្លាំងការពាររដ្ឋធានី Ouagadougou។ ក្រុមអ្នកប្រយុទ្ធបានបើកការបាញ់ប្រហារទៅលើក្រុមមនុស្សដែលកំពុងជីករណ្ដៅធ្វើជាលេណដ្ឋានដើម្បីការពារសន្តិសុខ។ ទាហានជាច្រើននាក់បានរត់គេចខ្លួន បន្ទាប់ពីការវាយប្រហារ ហើយអ្នកវាយប្រហារបានយកអាវុធ និងរថយន្តសង្គ្រោះរបស់យោធា។
ការសន្និដ្ឋានបានឲ្យដឹងថា កងទ័ពប៊ូគីណា ហ្វាសូ ដូចជាបានដឹងថា មានការវាយប្រហារប្រុងនឹងកើតឡើង ហើយបានអំពាវនាវដល់ប្រជាជនឱ្យជីកលេណដ្ឋាន ដែលនេះបង្ហាញពីការមិនយកចិត្តដាក់ និងភាពអសមត្ថភាពរបស់កងកម្លាំងរបស់ប្រទេស ប៊ូ គីណា ហ្វាសូ ដែលបានបាត់បង់ការគ្រប់គ្រងពាក់កណ្តាលនៃទឹកដីរបស់ពួកគេទៅឱ្យក្រុមប្រដាប់អាវុធមានទំនាក់ទំនងជាមួយអាល់កៃដា ។

ប្រទេស ប៊ូ គីណា ហ្វាសូ បានផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសលោកខាងលិច ដូចជា ប្រទេសបារាំង ដែលបានចូលរួមជួយកងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ក្នុងការដោះស្រាយក្រុមប្រដាប់អាវុធ។ ថ្មីៗនេះ រដ្ឋាភិបាលបាននឹងកំពុងអំពាវនាវឱ្យមានជំនួយពីយុទ្ធជនស៊ីឈ្នួលរុស្ស៊ី ដើម្បីគាំទ្រខ្លួនជាយុទ្ធសាស្ត្រ ប៉ុន្តែក៏ជួយទប់ស្កាត់ការវាយប្រហារផងដែរ។
ទោះបីជាមានជំនួយក៏ដោយ វាហាក់បីដូចជាការវាយប្រហារទាំងនោះកាន់តែខិតទៅជិតរដ្ឋធានី ខណៈមេដឹកនាំយោធារបស់ប្រទេសដែលបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារនៅឆ្នាំ២០២២ ក៏ត្រូវប្រឈមមុខនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារជាច្រើនលើក ដោយសារតែការមិនសប្បាយចិត្តរបស់ប្រជាជនជាមួយនឹងវិធីសាស្រ្តដែលយោធាបានប្រើប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធ។
ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ ក្រុមប្រដាប់អាវុធបានសម្លាប់មនុស្សរាប់ពាន់នាក់និងបានជម្លៀសមនុស្សជាងពីរលាននាក់នៅក្នុងប្រទេសប៊ូគីណា ហ្វាសូ។ ប្រទេសនេះបានឈរនៅកំពូលក្នុងបញ្ជីក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) នាពេលថ្មីៗនេះ ដោយសារតែវិបត្តិជនភៀសខ្លួនដែលមិនត្រូវវបានយកចិត្តទុកដាក់សោះក្នុងពិភពលោក។ហើយបើយោងតាម NRC បានឱ្យដឹងថា អំពើហិង្សាបានសម្លាប់មនុស្សជាង ៨៤០០នាក់កាលពីឆ្នាំមុនជាចំនួនកើនឡើងទ្វេដងនៃចំនួនអ្នកស្លាប់កាលពីឆ្នាំ២០២២៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


