ព័ត៌មានអន្ដរជាតិ
ហេតុអ្វីបានជាប្រវត្តិសាស្ត្ររបស់ស្ត្រីនៅក្នុងខែមីនា?
ខែមីនាជាខែប្រវត្តិសាស្ត្ររបស់ស្ត្រី ប៉ុន្តែចាប់តាំងពីបានក្លាយជាឆ្នាំប្រវត្តិសាស្ត្រសម្រាប់ស្ត្រីមក មានសំនួរលើកថា ហេតុអ្វីបានជាខែមីនា? តើវាជាខែដ៏មានសារៈសំខាន់បំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់ស្ត្រី ឬគ្រាន់តែជាខែដែលមាននៅលើប្រក្រតិទិន?
ចម្លើយមានពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្លះ និងពាក់ព័ន្ធដោយចៃដន្យខ្លះ។
ចាប់ពីថ្ងៃ ទៅ សប្តាហ៍ ទៅ ខែ
ខែប្រវត្តិសាស្ត្ររបស់ស្ត្រីដែលត្រូវបានគេកត់សំគាល់នៅសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលីគឺក្នុងខែមីនា ហើយនៅប្រទេសកាណាដា ក្នុងខែតុលា ដែលបានចាប់ផ្តើមតែមួយថ្ងៃគត់។ ទិវានារីអន្តរជាតិគឺថ្ងៃទី៨ ខែមីនា ហើយវាត្រូវបានគេសង្កេតឃើញថា មានទ្រង់ទ្រាយ ឬទិដ្ឋភាពតាំងពីឆ្នាំ១៩១១។ វាត្រូវបានគេប្រារព្ធជាផ្លូវការដោយអង្គការសហប្រជាជាតិ (UN) នៅក្នុងឆ្នាំ១៩៧៥ ហើយរយៈពេល២ឆ្នាំក្រោយមក UN បានទទួលលស្គាល់ជាផ្លូវការ។

នៅទសវត្សរ៍ឆ្នាំ១៩៧០ ក្រុមតាមតំបន់ និងទីក្រុងនានាបានចាប់ផ្តើលអបអរសាទរសប្តាហ៍ប្រវត្តិសាស្ត្រនារី។ យោងតាម សារៈមន្ទីរជាតិស្ត្រី ការអបអរសាទរមួយក្នុងចំណោមការអបអរសាទរគួរឲ្យកត់សំគាល់ខ្លាំងបំផុតគឺត្រូវបានប្រារព្ធនៅទីក្រុង សាន់ តារ៉ូ រដ្ឋកាលីហ្វញ៉ា ដោយក្រុមការងារអប់រំនៃគណៈកម្មការ Sonoma County Commission ស្តីពីឋានៈស្ត្រី នៅក្នុងឆ្នាំ១៩៧៨។
ចលនានៃការប្រារព្ធកាន់តែល្បីល្បាញខ្លាំងឡើង មនុស្សកាន់តែចាប់អារម្មណ៍ក្នុងការចូលរួមជាផ្លូវការ ហើយនៅឆ្នាំ១៩៨០ លោកប្រធានាធិបតី Jimmy Carter បានកំណត់សប្តាហ៍ប្រវត្តិសាស្ត្រនារីជាតិជាផ្លូវការលើកដំបូង ដោយបានចាប់ផ្តើមនៅថ្ងៃទី៨ ខែមីនា នៃឆ្នាំនីមួយៗ។
សាលារៀន សាកលវិទ្យាល័យ និងរដ្ឋាភិបាលមូលដ្ឋានបានដឹងថា រយៈពេលនៃពេលនេះបានអនុញ្ញាតឲ្យពួកគេមិនត្រឹមតែអបអរសាទរចំពោះសមិទ្ធផលរបស់ស្ត្រីប៉ុណ្ណោះទេ ប៉ុន្តែត្រូវសម្លឹងជាសំខាន់ចំពោះសមភាព និងឱកាសម្រាប់ស្ត្រី និងអប់រំមនុស្សពីប្រវត្តិសាស្ត្ររបស់ស្ត្រី។
យោងតាមសម្ព័ន្ធភាពជាតិប្រវត្តិសាស្ត្រស្ត្រី រដ្ឋនានាបានចាប់ផ្តើមប្រកាសពីការអបអរសាទរពេញមួយខែនៃខែមីនាដែលជាខែប្រវត្តិសាស្ត្ររបស់ស្ត្រីរហូតដល់ឆ្នាំ១៩៨៦ នៅពេលដែលការជំរុញថ្នាក់ជាតិកាន់តែច្រើនឡើងត្រូវបានអនុវត្ត។ នៅឆ្នាំបន្ទាប់ សភាបានប្រកាស ខែមីនា ឆ្នាំ១៩៨៧ជាខែប្រវត្តិសាស្ត្ររបស់ស្ត្រីជាផ្លូវការលើកដំបូង។
ព្រឹត្តិការណ៍សំខាន់ស្រដៀងគ្នាមួយចំនួន
មែនទែនទៅ ក្រៅពីទិវានារីអន្តរជាតិ ខែមីនាក៏មានរឿងរ៉ាវសំខាន់មួយចំនួនសម្រាប់ប្រវត្តិសាស្ត្ររបស់ស្ត្រីផងដែរ។ ព្រឹត្តិការណ៍ទាំងនោះមានដូចជា៖

-ព្រឹត្តិការណ៍ Title IX ដែលហាមឃាតការរើសអើងភេទនៅក្នុងកម្មវិធីអប់រំដែលផ្តល់មូលនិធីទាំងអស់ដោយសហព័ន្ធ ត្រូវបានសភាអនុម័តនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧២។ ក្រោយមកនៅក្នុងឆ្នាំដដែល វាបានក្លាយជាច្បាប់។ ជាការពិត គ្រូបង្រៀនដែលបានបង្កើតសប្តាហ៍ប្រវត្តិសាស្ត្រស្ត្រីលើកទី១ ដែលប៉ុន្មានឆ្នាំក្រោយមកបានអនុវត្តដើម្បីជួយសាលារៀនឲ្យគោរពច្បាប់ Title IX។
-វិសោធនកម្មសិទ្ធិស្មើភាព ដែលជាវិសោធនកម្មរដ្ឋធមនុញ្ញធានាសិទ្ធិដោយមិនគិតពីភេទដែលត្រូវបានធានាដោយវិសោធនកម្មលើកទី១៩ សភាបានអនុម័តថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២។
-នៅដើមទសវត្សរ៍ទី២០ ព្រឹត្តិការណ៍សិទ្ធិស្ត្រីសំខាន់ៗពីរបានកើតមាននៅខែមីនា។ ទី១ ក្បួនដង្ហែសិទ្ធិនារីទ្រង់ទ្រាយធំបានធ្វើនៅទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩១៣ និងទី២ គណបក្សនារីជាតិ ដែលជាក្រុមនយោបាយឧទ្ទិសដល់សិទ្ធិនារី ដែលបានបង្កើតឡើងជាផ្លូវការនៅខែមីនា ឆ្នាំ១៩១៧៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ