ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ពិភាក្សាជាមួយអាមេរិក ត្រៀមវាយកម្ទេចអណ្តូងប្រេងអ៊ីរ៉ង់
ឆ្លើយតបសំណួរអ្នកកាសែតនៅពេលចាកចេញពីសេតវិមាន ប្រធានាធិបតិអាមេរិកលោក ចូ បៃដិន ប្រាប់ឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាជាមួយទីក្រុងហ្ស៊េរុយសាឡិម អំពីលទ្ធភាពបើកដៃឲ្យអ៊ីស្រាអែល វាយប្រហារកម្ទេចអណ្តូងប្រេងរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤។

ទោះបីជាយ៉ាងណាក៏ដោយ លោក បៃដិន ធ្លាប់លើកឡើងជាច្រើនលើកច្រើនសាមកហើយថា លោកនឹងមិនគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដាច់ខាត។
ចំណែកអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ឯណោះវិញ បានអះអាងដា ការវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជារឿងសំខាន់ដែលអាចជួយផ្លាស់ប្តូរមុខមាត់តំបន់មជ្ឈិមបូព៌ា និងកម្ទេចរបបភេរវករនេះបាន។

ស្របពេលជាមួយគ្នានោះ មានផែនការលេចធ្លាយថា អ៊ីស្រាអែលរៀបគម្រោងវាយប្រហារអណ្តូងប្រេងរបស់អ៊ីរ៉ង់ជាមុនសិន ហើយបើអ៊ីរ៉ង់វាយបកវិញ អ៊ីស្រាអែលនឹងកំណត់គោលដៅលើរោងចក្រនុយក្លេអ៊ែររបស់ពួកគេតែម្តង។
សូមបញ្ជាក់ថា គ្រាន់តែលោកបៃដិន លើកឡើងបែបនេះភ្លាម ស្រាប់តែតម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃដល់ទៅ ៥% ភ្លាមៗ ហើយបើគិតចាប់តាំងពីអ៊ីរ៉ង់បាញ់មីស៊ីលរាប់រយគ្រាប់លើអ៊ីស្រាអែលកាលពីថ្ងៃអង្គារទី១ខែតុលាមក តម្លៃប្រេងឆៅរបស់ម៉ាកនេះ បានឡើងថ្លៃដល់១០%ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ប្រកាសក្តែងៗថា ខ្លួនវាយប្រហារកន្លែងណាក៏បានដែរ នៅមជ្ឈិមបូព៌ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


