ព័ត៌មានអន្ដរជាតិ
ធ្ងន់ធ្ងរទៅៗ ២៤ម៉ោងចុងក្រោយ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដលើស២ពាន់នាក់ជាលើកដំបូង
ក្រសួងសុខាភិបាលប្រេស៊ីលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះបានចុះបញ្ជីចំនួនអ្នកស្លាប់២,២៨៦នាក់ទៀត ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈការកើនឡើងគួរឲ្យព្រួយបារម្ភនេះ បានជំរុញឲ្យតួលេខប្រចាំថ្ងៃកើនលើស២,០០០នាក់ជាលើកដំបូង។

ប្រទេសអាមេរិកខាងត្បូងមានប្រជាជន២១២លាននាក់មួយនេះ មានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩ខ្ពស់បំផុតលំដាប់ទី២នៅលើពិភពលោក ហើយកំពុងតស៊ូដើម្បីដោះស្រាយជាមួយករណីដ៏លើសលប់ ដែលកំពុងរុញច្រានមន្ទីរពេទ្យជាច្រើនឲ្យជិតទៅដល់ចំណុចដួលរលំ។
កំណត់ត្រាប្រចាំថ្ងៃថ្មីនេះ បានធ្វើឲ្យចំនួនមនុស្សដែលស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសប្រេស៊ីល កើនដល់២៧០,៦៥៦នាក់ ជាប់ចំណាត់ថ្នាក់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក។

ប្រទេសនេះក៏បានចុះបញ្ជីចំនួនអ្នកឆ្លងវីរុសខ្ពស់បំផុត លំដាប់ទី៣ផងដែរកាលពីថ្ងៃពុធ ដោយមានករណីថ្មីជិត៨ម៉ឺនករណី។
អ្នកជំនាញផ្នែកសុខភាពនិយាយថា ការកើនឡើងនេះត្រូវបានជំរុញដោយវីរុសបំប្លែងខ្លួនប្រភេទថ្មីដោយរួមទាំងវីរុសមួយដែលគេស្គាល់ថា P1 ដែលត្រូវបានគេជឿថាលេចឡើងនៅក្នុងឬជុំវិញទីក្រុង Manaus នៃព្រៃអាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីលផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Deccanherald
ចុចអាន៖ ប្រេស៊ីល បំបែកកំណត់ត្រាថ្មី មួយថ្ងៃមានអ្នកស្លាប់ដោយសារកូវីដជិត២ពាន់នាក់ ឆ្លងជាង៧ម៉ឺនករណី
ចុចអាន៖ នៅតែធ្ងន់ធ្ងរ! ២៤ម៉ោងចុងក្រោយ ប្រេស៊ីល មានអ្នកស្លាប់១,៥៥៥នាក់ទៀតដោយសារកូវីដ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៦ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


