ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យនៅទូទាំងពិភពលោក កំពុងជួបជំងឺស្ត្រេសនិងធ្លាក់ទឹកចិត្ត អំឡុងប្រយុទ្ធប្រឆាំងកូវីដនិងវីរុសបំប្លែងខ្លួន
តាមការស្រាវជ្រាវមួយបានបង្ហាញថា ១ ភាគ ៥ នៃក្រុមវេជ្ជសាស្ត្រនៅទូទាំងពិភពលោក ទទួលរងជំងឺស្រ្តេស (PTSD) និងធ្លាក់ទឹកចិត្តអំឡុងពេលប្រយុទ្ធនឹងកូវីដ ជាពិសេសគឺវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។
ក្រុមអ្នកស្រាវជ្រាវនៃសាលាអនាម័យនិងវេជ្ជសាស្ត្រត្រូពិកនៃទីក្រុងឡុងដ៏ បានវិភាគទិន្នន័យលើសុខភាពផ្លូវចិត្តរបស់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងបុគ្គលិកថែទាំសុខភាពជាង ១០០,០០០ នាក់ដែលរស់នៅក្នុងប្រទេសចំនួន ១២ ។ ២១ភាគរយ បានវិវត្តទៅជាជំងឺធ្លាក់ទឹកចិត្តនិងជំងឺស្ត្រេស ក្នុងកំឡុងពេលមានជំងឺរាតត្បាត ហើយ ២២ភាគរយ មានការថប់បារម្ភខ្លាំង។

ការសិក្សាដាច់ដោយឡែកមួយផ្សេងទៀត ដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះបាននិយាយថា ស្ទើរតែ ២ភាគ៣ នៃវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកធ្វើការតាមផ្ទះនៅចក្រភពអង់គ្លេស បានធ្លាក់ទឹកចិត្ត បន្ទាប់ពីជួបរលកដំបូងនៃជំងឺកូវីដ។
អង្គការសប្បុរសធម៌បាននិយាយថា តួលេខនេះបានឆ្លុះបញ្ចាំងពីរូបភាពនៃផលប៉ះពាល់ នៃការរាតត្បាតទៅលើបុគ្គលិកថែទាំ ហើយបានជំរុញឲ្យរដ្ឋមន្ត្រីផ្ដល់ការគាំទ្របន្ថែមដល់ពួកគេជាចាំបាច់។

ការវិភាគជាសកលដែលបានបោះពុម្ពផ្សាយនៅក្នុង PLOS ONE បាននិយាយថា មជ្ឈិមបូព៌ាមានអត្រានៃជំងឺធ្លាក់ទឹកចិត្តខ្ពស់បំផុតក្នុងចំណោមបុគ្គលិកថែទាំសុខភាព ៣៤,៦ភាគរយ បន្ទាប់មកគឺអាស៊ីខាងត្បូង ២៨,៨ភាគរយ អឺរ៉ុប ២២ភាគរយ និងអាស៊ីខាងកើត ១៩,១ ភាគរយ ។
ចំណែកកម្រិតទាបបំផុតនៃជំងឺធ្លាក់ទឹកចិត្តក្នុងចំណោមគ្រូពេទ្យ ត្រូវបានគេរាយការណ៍នៅអាមេរិកខាងជើង ដោយផ្អែកលើការសិក្សាមួយ មានអត្រា ១៨,៧ ភាគរយ។

ឆ្លើយតបទៅនឹងរបាយការណ៍នេះ ប្រធានស្រាវជ្រាវនៅមូលនិធិសុខភាពផ្លូវចិត្តលោកស្រី Catherine Seymour បានមានប្រសាសន៍ថា៖ បុគ្គលិកថែទាំសុខភាពមានការថប់បារម្ភខ្លាំង ទាំងជំងឺធ្លាក់ទឹកចិត្ត បញ្ហានៃការគេងនិងជំងឺស្ត្រេស រួមទាំងកង្វះសម្ភារប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ ពេលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dailymail
ចុចអាន៖ផ្អើលពេញកប៉ាល់ ក្រោយរកឃើញផ្ទុះឆ្លងកូវីដជាចង្កោម ពេលចូលចតនៅប្រទេស បេលី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


