KPT+
៣ វិធី កាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ចៀសវាងនាំធ្ងន់
នាពេលបច្ចុប្បន្ននេះ មាននិន្នាការកើនឡើងនៃអ្នកជំងឺធ្លាក់ទឹកចិត្ត ដែលអាចបណ្ដាលមកពីការផ្លាស់ប្ដូរសារធាតុគីមីក្នុងខួរក្បាល និងមានព្រឹត្តិការណ៍មួយ ឬមានបញ្ហាផ្សេងៗកើតឡើងក្នុងជីវិត។
ប៉ុន្តែយើងក៏អាចមានវិធីដើម្បីទប់ស្កាត់ ឬកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តបានដូចគ្នា។ ខាងក្រោមនេះ ជាវិធីងាយៗ អាចអនុវត្តបានដោយខ្លួនឯងផ្ទាល់ ប្រសិនបើអ្នកគិតថាកំពុងធ្លាក់ក្នុងសភាពនៃជំងឺធ្លាក់ទឹកចិត្តហើយ។

១ ព្យាយាមរក្សាចិត្តឲ្យស្រស់ស្រាយ
យើងម្នាក់ៗតែងមានទំនួលខុសត្រូវមិនថាតូចឬធំ ហើយទាំងនោះ នឹងធ្វើឲ្យផ្នែកអារម្មណ៍ស្រងេះស្រងោច ឬ ស្រស់ស្រាយ ទៅតាមសាច់រឿងដែលយើងបានអនុវត្ត។ ប៉ុន្តែមិនថាជួបបញ្ហា រឿងមិនសប្បាយចិត្តយ៉ាងណា ចូរព្យាយាមរក្សាចិត្តឲ្យស្រស់ស្រាយ។ បើទោះបីជាពិបាកខ្លាំងក៏ដោយ តែអ្នកអាចធ្វើវាបាន។
២ មិនរំញោចអារម្មណ៍ហួសហេតុ
កុំដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពដែលបង្កឲ្យមានជំងឺធ្លាក់ទឹកចិត្ត រួមទាំងការប្រើប្រាស់គ្រឿងញៀនផងដែរ។ ប្រសិនបើអ្នកអានកំពុងជួបបញ្ហា ដែលមិនអាចដោះស្រាយបាន សូមកុំឲ្យអារម្មណ៍អាក្រក់មកគាបសង្កត់អ្នកបានឲ្យសោះ។ កាលដែលបណ្ដាលឲ្យអារម្មណ៍មកគ្របសង្កត់យើងបាន ដូចបណ្ដាលឲ្យបញ្ហានានា មកតាំងលំនៅក្នុងរាងកាយយើងដូចគ្នា។
៣ ធ្វើសកម្មភាពដែលឲ្យរាងកាយបានធូរ
បើមានអារម្មណ៍ថាខ្លួនឯងមានសំពាធខ្លាំង ចូរជ្រើសរើសសកម្មភាពដែលជួយលើកកម្ពស់សុខភាពផ្លូវចិត្ត ដូចជាលំហាត់ប្រាណ សមាធិ ទៅជួបមិត្តភ័ក្ដិ ជួបមនុស្សខាងក្រៅសង្គមខ្លះ។ ក្នុងពេលដែលយើងមានអារម្មណ៍ថាណែនបេះដូង ឈឺចាប់ ធ្លាក់ទឹកចិត្តខ្លាំង សូមធ្វើរឿងដែលគួរធ្វើសម្រាប់ខ្លួនឯង ជាជាងទៅធ្វើបាបរាងកាយ។

ប្រសិនបើអ្នកឃើញថា ខ្លួនឯងមានជំងឺធ្លាក់ទឹកចិត្ត ធុញថប់ មិនចង់ធ្វើអ្វីទាំងអស់ ខ្វះថាមពល ខ្វះការផ្ដោតអារម្មណ៍ ញ៉ាំមិនបាន គេងមិនលក់ ឬគេងច្រើន ហើយមានគំនិតចង់ស្លាប់ មានអារម្មណ៍ថាគ្មានតម្លៃ ជាបន្ទុករបស់អ្នកផ្ទះ ជាមួយនឹងរោគសញ្ញាលើសពី ២ សប្ដាហ៍ជាប់គ្នា។ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើរោគវិនិច្ឆ័យ និងផ្ដល់ការថែទាំបន្ថែម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


