ព័ត៌មានអន្ដរជាតិ
ថៃ វាយឆ្មក់ទីតាំងលក់សម្ភារនិងឈុតកីឡាក្លែងក្លាយ រឹបអូសបានតម្លៃជាង ៦០លានបាត
កាលពីចុងសប្តាហ៍កន្លងទៅ ប៉ូលិសថៃ បានចាត់វិធានការក្តៅ ដោយវាយឆ្មក់ចូលទីតាំងចំនួន៧កន្លែងក្នុងតំបន់ Pratunam ព្រមទាំងអគារពាណិជ្ជកម្មក្នុងសង្កាត់ Bang Kho Laem, Sathon និង Chom Thong ដោយរឹបអូសបានទំនិញក្លែងក្លាយដូចជា សម្ភារកីឡានិងឈុតសម្លៀកបំពាក់នៃក្លឹបបាល់ទាត់ល្បីៗ ដែលសរុបជាទឹកប្រាក់ស្មើនឹងជាង ៦០លានបាត។

ការវាយឆ្មក់នេះកើតឡើង បន្ទាប់ពីតុលាការកម្មសិទ្ធិបញ្ញានិងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃ ចេញដីកាចំនួន៧ ឲ្យសមត្ថកិច្ចចុះឆែកឆេរទីតាំងដែលគេជឿថាជាកន្លែងចែកចាយទំនិញក្លែងក្លាយនៅក្នុងប្រទេស។
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអាទិត្យទី២៧ខែតុលាឆ្នាំ២០២៤, ក្នុងអំឡុងពេលចុះឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញទំនិញក្លែងក្លាយជាង ១២០ ០០០មុខ ជាពិសេសសម្លៀកបំពាក់កីឡាដូចជាម៉ាក Nike, Adidas និង Puma តែម្តង។
ក្រោយការរឹបអូស ទំនិញទាំងនេះនឹងត្រូវបញ្ជូនទៅឲ្យក្រុមអ្នកស៊ើបអង្កេត ទុកធ្វើជាព័ស្តុតាងដើម្បីចាត់ការបន្តទៀតតាមផ្លូវច្បាប់ក្រោមច្បាប់ម៉ាកយីហោ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


