ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ជាប់ឆ្នោតភ្លាម កូនប្រុសពៅកម្ពស់២ម៉ែត្រ ក្លាយជាបុគ្គលលេចធ្លោជាថ្មី
លោកដូណាល់ ត្រាំ បានថ្លែងសុន្ទរកថានៅរដ្ឋផ្លរីដា ក្នុងយប់ថ្ងៃទី០៦ ខែវិច្ឆិកា ដោយប្រកាសខ្លួនឯងជាអ្នកឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ និងហៅវាថាជាជ័យជម្នះដ៏អស្ចារ្យសម្រាប់ប្រជាជនអាមេរិក។ បន្ទាប់ពីទទួលបានជ័យជម្នះនេះ លោកនិងក្រុមគ្រួសារបានចេញមុខនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយ។ ក្នុងចំណោមនោះកូនប្រុសពៅ បារ៉ុន ត្រាំ (Barron Trump) ទទួលបានការចាប់អារម្មណ៍ជាមួយនឹងកម្ពស់ដ៏គួរឲ្យចាប់អារម្មណ៍។
អ្នកទស្សនាជាច្រើនបានសម្លឹងមើលសមាជិកម្នាក់ទៀតនៃគ្រួសាររត្រាំ គឺ បារ៉ុន ត្រាំ បានក្លាយជាចំណាប់អារម្មណ៍មនុស្សរាប់លាន់នាក់ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមទូទាំងពិភពលោក។ កម្ពស់របស់គេ ខ្ពស់ជាងអ្នកប្រយុទ្ធ MMA Colby Covington និងអ្នកជំនួញដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះទៅទៀត។

កូនប្រុសតែមួយគត់របស់ជំទាវទី១ Melania ពីមុនមកត្រូវគេស្គាល់ដោយសារតែជាក្មេងប្រុសស្ងប់ស្ងាត់ ពុំសូវនិយាយច្រើន និងកម្រលេចមុខលើបណ្ដាញសង្គមណាស់។ ជាពិសេស នៅពេលដែលលោកត្រាំចូលកាន់តំណែងកាលពីឆ្នាំ ២០១៦ ក្មេងជំទង់ទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយសាររូបរាងដ៏លេចធ្លោ និងសម្រស់ដែលបានទទួលពីឪពុក។ ពេលនេះបារ៉ុនកាន់តែមានភាពចាស់ទុំជាងមុន មិនត្រឹមតែមានមុខមាត់ស្រស់សង្ហាប៉ុណ្ណោះទេ ថែមទាំងមានស្ទីលម៉ូដសម្លៀកបំពាក់បែបសាមញ្ញនៅពេលបង្ហាញខ្លួនក្បែរឪពុកម្ដងៗ។
ជារឿយៗកូនប្រុសរបស់លោកត្រាំ តែងតែជ្រើសរើសសំលៀកបំពាក់ពណ៌ស្រាលៗ ដូចជា អាវប៉ូឡូ ខោកាគី និងស្បែកជើងប៉ាតា ដែលជាស្ទីលមួយរបស់ក្មេងជំទង់។ ប៉ុន្តែនៅឯព្រឹត្តិការណ៍ផ្លូវការប៉ារ៉ុន ស្រាប់តែបង្ហាញឈុតពណ៌ទឹកប៊ិចចាស់អាវធំបែបចាស់ទុំកាន់តែគួរឲ្យស្រលាញ់ជាងមុន។ ដូច្នេះហើយ រូបថតនេះមិនត្រឹមតែបង្ហាញពីកម្ពស់របស់បារ៉ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីអាកប្បកិរិយាស្ងប់ស្ងាត់ និងកាយវិការរបស់គាត់ផងដែរ។ អ្នកគាំទ្រជាច្រើនគិតថាកូនលោកត្រាំកាន់តែមានភាពចាស់ទុំច្រើន ហើយក៏កំពុងតែត្រៀមខ្លួនជាស្រេចសម្រាប់ជំហានធំៗនៅពេលអនាគតផងដែរ។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែរូបភាពរបស់បារ៉ុន ត្រាំ កាលនៅនៅវិមាន Mar-a-Lago ស្រាប់តែត្រូវបានគេសម្រុកជីកកកាយសារជាថ្មីម្ដងទៀត ហើយទាក់ទាញអ្នកទស្សនាជាង ២៨លានដងនៅលើវេទិកា X។ កែវភ្នែកទាំងអស់បានផ្តោតលើកម្ពស់ដ៏លេចធ្លោ និងរូបរាងដ៏សង្ហារបស់គ្រួសារលោក ដូណាល់ ត្រាំ ។ នៅក្នុងបទសម្ភាសន៍មួយដែលផ្សាយជាមួយ Fox News លោកត្រាំធ្លាប់បានចែករំលែកដោយមោទនភាព និងសរសើរកូនប្រុសចំៗថា រូបគេពិតជាក្មេងដ៏អស្ចារ្យ ហើយក៏ជាសិស្សល្អបំផុត បើទោះជាគេមានឪពុកជាប្រធាធិបតីអាមេរិកក៏ដោយ។
កាលពីកន្លងទៅ សូម្បីតែមហាសេដ្ឋីជំនួញជនជាតិអាមេរិក-អ៊ីរ៉ង់ លោក Patrick Bet-David ដែលជាអ្នកស្គាល់គ្នាក្នុងគ្រួសារត្រកូលត្រាំ ក៏បានសរសើរកូនប្រុសពៅថា ជាមនុស្សម៉ឺងម់ាត់ កំប្លែង និងមានអាកប្បកិរិយាល្អ ហើយថែមទាំងមានអត្តចរិតសុភាពរាបសា ចេះដាក់ខ្លួននឹងមនុស្សចាស់ជាងខ្លួន៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រួសៗពីទ្រព្យសម្បត្តិរបស់ ដូណាល់ ត្រាំ ក្រោយឈ្នះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


