ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង ត្រូវចាប់ខ្លួនជាផ្លូវការ ស្របពេលសង្ស័យថា គាត់បំផ្លាញព័ស្តុតាង
នៅថ្ងៃពុធទី១១ខែធ្នូឆ្នាំ២០២៤ អតីតរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង Kim Yong-hyun ត្រូវបានចាប់ខ្លួនជាផ្លូវការហើយពីបទបំបះបំបោរ ស្របពេលមានការសង្ស័យថា គាត់បានបំផ្លាញព័ស្តុតាង ក្នុងករណីការប្រកាសច្បាប់អាជ្ញាសឹករបស់លោកប្រធានាធិបតី Yoon Suk Yeol ដែលធ្វើឲ្យប្រទេសធ្លាក់ចូលទៅក្នុងភាពវឹកវរ។ នេះបើតាមការចុះផ្សាយរបស់ AFP។

ដំបូងឡើយ លោក Kim ត្រឹមត្រូវបានគេឃាត់ខ្លួនជាបណ្តោះអាសន្នប៉ុណ្ណោះតាមសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែពេលនេះលោកត្រូវបានចាប់ខ្លួនជាផ្លូវការតែម្តងជុំវិញការចោទប្រកាន់ពីបទមានតួនាទីក្នុងអំឡុងពេលបះបោរ និងប្រើអំណាច ដើម្បីរារាំងការអនុវត្តសិទ្ធិ។
ការចាប់ខ្លួនជាផ្លូវការនេះកើតឡើង ចំពេលមានក្តីបារម្ភថា ប្រហែលជាមានការបំផ្លាញព័ស្តុតាង ដែលនឹងលាតត្រដាងថា លោកគីម ពិតជាបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មមែន អាចឲ្យរដ្ឋអាជ្ញាបើកការស៊ើបអង្កេតបាន។

ការចាប់ខ្លួននេះទៀតសោត កើតឡើងបន្ទាប់ពីរដ្ឋសភាកូរ៉េខាងត្បូង អនុម័តតែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីចាប់ផ្តើមការស៊ើបអង្កេតលើលោកប្រធានាធិបតី Yoon និងឈានដល់ការចាប់ខ្លួនពីបទក្បត់ជាតិ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកយ៉ាងតក់ក្រហល់បំផុតកាលពីសប្តាហ៍មុន។
ក្រៅពីលោក Yoon, រដ្ឋអាជ្ញាពិសេស ក៏នឹងបើកការស៊ើបអង្កេតលើអតីតរដ្ឋមន្ត្រីការពារជាតិ Kim Yong-hyun, នាយសេនាធិការកងទ័ព Park An-su ដែលត្រូវបានតែងតាំងជាមេបញ្ជាការច្បាប់អាជ្ញាសឹក, នាយករដ្ឋមន្ត្រី Han Duck-soo, មេបញ្ជាការប្រឆាំងចារកម្ម Yeo In-hyung និងតំណាងរាស្រ្តគណបក្សអំណាចប្រជាជនលោក Choo Kyung-ho ដែលទើបចុះចេញពីតំណែងជាប្រធានជាន់ខ្ពស់នៃគណបក្សកាន់អំណាចផងដែរ។
អ្នកទាំងអស់ សុទ្ធតែត្រូវរងការចោទប្រកាន់ថា ជំរុញឲ្យមានការបះបោរដោយផ្ទាល់ឬចូលដៃចូលជើងឃុបឃិតគ្នាក្នុងអំពើបះបោរកាលពីរាត្រីថ្ងៃអង្គារទី៣ខែធ្នូ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សភាកូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ តែងតាំងរដ្ឋអាជ្ញាពិសេស ស៊ើបអង្កេតលើលោក Yoon
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


