ព័ត៌មានអន្ដរជាតិ
លោក Trudeau ជំទាស់ដាច់អហង្ការដែល ត្រាំ ចង់បានកាណាដាធ្វើជារដ្ឋទី៥១របស់អាមេរិក
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលថា លោកអាចប្រើ «ការបង្ខំផ្នែកសេដ្ឋកិច្ច» ដើម្បីធ្វើឲ្យកាណាដាក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក។

លោក Trudeau បានបង្ហោះសារនៅលើបណ្ដាញសង្គម X កាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥ថា មិនមានឱកាសសូម្បីតែបន្តិចដែលប្រទេសរបស់លោកនឹងក្លាយជាផ្នែកមួយរបស់អាមេរិក។
នាយករដ្ឋមន្ត្រីកាណាដា បានបន្ថែមថា៖ «បុគ្គលិក និងសហគមន៍នៅក្នុងប្រទេសរបស់យើងទាំងពីរ ទទួលបានអត្ថប្រយោជន៍ពីការធ្វើជាដៃគូពាណិជ្ជកម្ម និងសន្តិសុខធំបំផុតរបស់គ្នាទៅវិញទៅមក»។
ប្រតិកម្មរបស់លោក Trudeau ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីលោក ត្រាំ ត្រូវបានគេសួរថាតើគាត់កំពុងពិចារណាប្រើប្រាស់កម្លាំងយោធា ដើម្បីទទួលបានកាណាដាដែរឬទេ។ លោក ត្រាំ បានតបប្រាប់អ្នកយកព័ត៌មានថា លោកនឹងមិនប្រើកម្លាំងយោធាទេ ប៉ុន្តែជាការបង្ខំផ្នែកសេដ្ឋកិច្ចលើកាណាដាទៅវិញ។
លោក ត្រាំ បានត្អូញត្អែរជាយូរមកហើយអំពីអតិរេកពាណិជ្ជកម្មរបស់កាណាដាជាមួយសហរដ្ឋអាមេរិក ហើយបានប្រាប់ថា ព្រំដែនគ្រាន់តែជា «បន្ទាត់ដែលគូរដោយសិប្បនិម្មិត» ប៉ុណ្ណោះ។
លោកបានរៀបរាប់ថា៖ «អ្នកដកខ្សែបន្ទាត់ដែលគូរដោយសិប្បនិម្មិតនោះ ហើយមើលថាតើវាដូចអ្វី។ វាក៏នឹងល្អជាងមុនសម្រាប់សន្តិសុខជាតិផងដែរ។ កុំភ្លេចថា ជាមូលដ្ឋាន យើងការពារប្រទេសកាណាដា»។ បន្ថែមពីនេះ លោកអះអាងថា អាមេរិកគឺជា ឧបត្ថម្ភធនដល់កាណាដាក្នុងកម្រិត ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ឱនភាពពាណិជ្ជកម្មសរុបរបស់អាមេរិកនៅក្នុងទំនិញ និងសេវាកម្មជាមួយកាណាដា មានចំនួន ៤០,៦ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក។ ឱនភាពនេះ ត្រូវបានជំរុញដោយការនាំចេញថាមពល ដោយអាមេរិកទិញប្រេងឆៅពីកាណាដាច្រើនជាង ៤លានបារ៉ែលក្នុងមួយថ្ងៃៗក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


