ព័ត៌មានអន្ដរជាតិ
ប្រមុខអង្គការណាតូ ប្រាប់ឲ្យសមាជិកខ្លួន រៀនសូត្រតាមរុស្ស៊ី
ឆ្លើយតបទៅនឹងសំណួរនៅចុងកិច្ចប្រជុំរួមរបស់គណៈកម្មាធិការកិច្ចការបរទេសសភាអឺរ៉ុប (AFET) និងអនុគណៈកម្មាធិការសន្តិសុខនិងការពារជាតិ (SEDE) កាលពីថ្ងៃចន្ទទី១៣ខែមករាឆ្នាំ២០២៥ ប្រមុខអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បានប្រាប់ឲ្យសមាជិកខ្លួនទាំងអស់ ត្រូវរៀនសូត្រតាមប្រទេសរុស្ស៊ី រឿងបង្កើនការចំណាយផ្នែកយោធារបស់ពួកគេ។

លោកអះអាងថា «ត្បិតថាឥឡូវសមាជិករបស់យើង២ភាគ៣ បានបំពេញតាមគោលដៅចំណាយ២%នៃ GDP របស់ពួកគេក៏ពិតមែន ប៉ុន្តែវាមិនគ្រប់គ្រាន់ឡើយដើម្បីការពារខ្លួនពីទីក្រុងមូស្គូ។ ឥឡូវយើងមានសុវត្ថិភាពមែន ប៉ុន្តែ៤-៥ឆ្នាំខាងមុខ មើលមិនឃើញទេ។ ខ្ញុំគ្រាន់តែចង់ឲ្យអ្នកចំណាយប្រាក់បន្ថែមទៀតប៉ុណ្ណោះ មិនមែនខ្ញុំថា២%មិនគ្រប់គ្រាន់ ហើយកំណត់គោលដៅថ្មីលើសនេះទេ»។
លោកសង្កត់ធ្ងន់ថា «ណាតូត្រូវការពេលមួយឆ្នាំឯណោះដើម្បីផលិតអាវុធនិងគ្រាប់កាំភ្លើង ឲ្យបានស្មើនឹងបរិមាណដែលរុស្ស៊ីផលិតដោយចាយពេលត្រឹម៣ខែ។ សូមមើលរុស្ស៊ីទៅ! ពួកគេកំពុងចំណាយរហូតដល់ ៩% នៃ GDP របស់ខ្លួនលើវិស័យយោធា»។
ជុំវិញការបង្កើនថ្លៃចំណាយរបស់ណាតូនេះដែរ កាលពីសប្តាហ៍មុន ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញឲ្យសមាជិកអង្គការនេះទាំងអស់ ត្រូវបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃ GDP។

លោកប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២៥ថា សមាជិកណាតូទាំងអស់ អាចមានលទ្ធភាពក្នុងការបង្កើនថវិកាការការពារជាតិរបស់ពួកគេឲ្យដល់ ៥% មិនមែន ២% ដូចពេលបច្ចុប្បន្ននេះឡើយ។
លោក ត្រាំ បានរិះគន់ជាយូរណាស់មកហើយទៅលើអង្គការណាតូ ហើយកាលពីខែធ្នូឆ្នាំ២០២៤ លោកបានគំរាមជាថ្មីម្ដងទៀតថា អាមេរិកនឹងដកខ្លួនចេញពីសម្ព័ន្ធភាពយោធាមួយនេះ បើសមាជិកនីមួយៗមិនព្រមបង្កើនការចំណាយការការពារជាតិរបស់ខ្លួនទេនោះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន គ្រាន់តែអាមេរិកអាឯង បានរួមចំណែកដល់ទៅ ៦០% ឯណោះលើថ្លៃចំណាយយោធារបស់ណាតូ។ ដូច្នេះបើគ្មានទីក្រុងវ៉ាស៊ីនតោនទេនោះ សមាជិកណាតូអឺរ៉ុប នឹងត្រូវបង្កើនការចំណាយរហូតដល់ ១០% នៃ GDP របស់ពួកគេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ៖ សមាជិកណាតូ គួរបង្កើនប្រាក់ការពារជាតិឲ្យដល់ ៥% នៃ GDP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


