ព័ត៌មានអន្ដរជាតិ
រដ្ឋបាលលោក បៃដិន ដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ី មុនចាកចេញពីតំណែង
សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដែលនេះជាទណ្ឌកម្មថ្មីបំផុត និងចុងក្រោយបំផុតមុនការបញ្ចប់អាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន។

ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃពុធទី១៥ខែមករាឆ្នាំ២០២៥ថា វិធានការនេះគឺសំដៅលើបុគ្គល និងអង្គភាពប្រហែល ២៥០ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរុស្ស៊ី។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «សហរដ្ឋអាមេរិកកំពុងដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពជាង ២៥០ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងគាំទ្រដល់មូលដ្ឋានឧស្សាហកម្មយោធារបស់ខ្លួន។ យើងនឹងបន្តប្រើប្រាស់វិធីដែលមានទាំងអស់ ដើម្បីរារាំងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់រុស្ស៊ី និងរំខានដល់ការប៉ុនប៉ងដើម្បីគេចចេញពីការដាក់ទណ្ឌកម្ម»។
ទណ្ឌកម្មនេះ នឹងហាមប្រាមពលរដ្ឋអាមេរិក និងប្រជាជននៅសហរដ្ឋអាមេរិកមិនឲ្យធ្វើអាជីវកម្មជាមួយក្រុមហ៊ុន និងប្រជាជនរុស្ស៊ីដែលរងទណ្ឌកម្ម។ ទណ្ឌកម្មនេះទៀតសោតក៏ធ្វើឲ្យអាជីវកម្មអន្តរជាតិកាន់តែលំបាកសម្រាប់រុស្ស៊ី។
សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍មុន អាមេរិកបានប្រកាសដាក់ដាក់ទណ្ឌកម្មថ្មីមួយលើវិស័យថាមពលរុស្ស៊ី។ អាមេរិក និងសម្ព័ន្ធមិត្ត បានអនុវត្តការដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញលើអ៊ុយក្រែន ដើម្បីធ្វើឲ្យប្រាក់ចំណូល និងសមត្ថភាពយោធារបស់រុស្ស៊ីចុះខ្សោយ។ ក្នុងពេលជាមួយគ្នានេះ រដ្ឋបាលលោក បៃដិន កំពុងសម្រុកបញ្ជូនជំនួយយោធាយ៉ាងច្រើនទៅកាន់ទីក្រុងកៀវ មុនពេលប្រគល់អំណាចឲ្យទៅប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ នាថ្ងៃទី២០ខែមករា ដើម្បីប្រើប្រាស់ថវិកាដែលបានអនុម័តរួចហើយដោយសភាអាមេរិក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


