ព័ត៌មានអន្ដរជាតិ
រដ្ឋកាលីហ្វ័រញ៉ា កើតមានភ្លើងឆេះព្រៃថ្មី បង្កការគំរាមកំហែងបន្ថែមទៀត
នៅថ្ងៃព្រហស្បតិ៍ទី១៦ខែមករាឆ្នាំ២០២៥ ភ្លើងឆេះព្រៃថ្មីមួយទៀតបានកើតឡើងក្នុងទីក្រុង San Bernardino នៃរដ្ឋកាលីហ្វ័រញ៉ា ដោយដំបូងវាបានឆាបឆេះលើភ្នំក្នុងទំហំផ្ទៃដី១២ហិកតាត្រឹមរយៈពេលមួយម៉ោង ហើយគំរាមកំហែងដល់សំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

មិនបង្អង់យូរឡើយ កងពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅទប់ទល់នឹងភ្លើងឆេះព្រៃនេះ ប៉ុន្តែពួកគេត្រូវជួបឧបសគ្គដោយសារតែខ្យល់បក់ខ្លាំង។
ភ្លាមៗនេះ អាជ្ញាធរក៏មិនទាន់ចេញបញ្ជាឲ្យពលរដ្ឋជម្លៀសដែរ ប៉ុន្តែបានព្រមានឲ្យប្រុងប្រយ័ត្ននិងត្រៀមខ្លួនជម្លៀសគ្រប់ពេលវេលា។

អគ្គិភ័យថ្មីនេះ កើតឡើងស្របពេល ទីក្រុង LA នៃរដ្ឋកាលីហ្វ័រញ៉ា កំពុងបន្តវាយប្រហារដោយភ្លើងឆេះព្រៃសកម្មចំនួន៣ ក្នុងនោះមានអគ្គិភ័យ Palisades ឆេះលើផ្ទៃដី ៩ ៥៩៦ហិកតា ប៉ុន្តែគ្រប់គ្រងបាន១៧% បន្ទាប់មកគឺ Eaton ឆេះ ៥ ៧១២ហិកតា គ្រប់គ្រងបាន៣៥% និងចុងក្រោយគឺ Hurst ឆេះ៣២៣ហិកតា គ្រប់គ្រងបាន៩៧%។
លើសពីនេះ សំណង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះរាប់ម៉ឺនខ្នងត្រូវដុតកម្ទេច ខណៈមនុស្សចំនួន២៥នាក់បាត់បង់ជីវិត និងប្រហែល ១៥០ ០០០នាក់ ត្រូវបញ្ជាឲ្យជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ៖ ភ្លើងឆេះព្រៃនៅ LA បង្កមហន្តរាយ សាហាវជាងគ្រាប់បែកនុយក្លេអ៊ែរ ទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


