ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់និងបំណាក់ដីនៅឥណ្ឌូណេស៊ីកើនដល់២១នាក់
ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ីបានរកឃើញសាកសពបួននាក់បន្ថែមទៀត ដែលបានបាត់ខ្លួនក្នុងហេតុការណ៍ទឹកជំនន់រហ័សនិងបំណាក់ដីនៅលើកោះជ្វាដ៏សំខាន់របស់ឥណ្ឌូណេស៊ី នាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់២១នាក់ ។ យោងការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២៣ខែមករានេះ។

បន្ទាប់ពីទឹកទន្លេជន់លិចបានហូរកាត់ភូមិចំនួន៩ ក្នុងខេត្ត Pekalongan នៃតំបន់កណ្ដាលខេត្តជ្វា និង បំណាក់ដីបានធ្លាក់ទៅលើភូមិតាមភ្នំ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃចន្ទ។ ទឹកជំនន់នេះបានបង្កឱ្យមានបំណាក់ដីសង្កត់លើផ្ទះពីរខ្នង និងហាងកាហ្វេមួយកន្លែងនៅក្នុងតំបន់រមណីយដ្ឋាន Petungkriyono។
សរុបគ្រោះមហន្តរាយទាំងអស់បានបំផ្លាញផ្ទះចំនួន២៥ខ្នង ទំនប់ទឹកមួយ និងស្ពានសំខាន់ៗចំនួនបីដែលតភ្ជាប់ភូមិក្នុងខេត្ត Pekalongan។ យ៉ាងហោចណាស់មនុស្ស១៣នាក់បានរងរបួស និងជិត ៣០០នាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នរបស់រដ្ឋាភិបាល។
ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះត្រូវបានរារាំងដោយអាកាសធាតុអាក្រក់អាក្រក់ ការរអិលបាក់ដី និងដីរដិបរដុបត្រូវភ្លៀងធ្លាក់ខ្លាំង និងអ័ព្ទក្រាស់ ដែលធ្វើឲ្យតំបន់បំផ្លិចបំផ្លាញនៅតាមដងទន្លេមានគ្រោះថ្នាក់ដល់អ្នកជួយសង្គ្រោះ។
បន្ទាប់ពីបន្តប្រតិបត្តិការស្វែងរកឡើងវិញ បុគ្គលិកជួយសង្គ្រោះជាច្រើននាក់បានស្រង់សាកសពបីនាក់ដែលប្រឡាក់ប្រឡូកដោយភក់ រួមទាំងទារកអាយុ៥ខែផងដែរ ពីតំបន់ Petungkriyono។ សាកសពម្នាក់ទៀតត្រូវបានទាញចេញពីក្រោមស្ពានបាក់ក្បែរទន្លេក្នុងភូមិ Kasimpar។ មកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះកំពុងបន្តស្វែងរកមនុស្សប្រាំនាក់ទៀតដែលនៅតែបាត់ខ្លួន។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងតាមរដូវចាប់ពីខែតុលាដល់ខែមីនា ជារឿយៗបណ្តាលឱ្យមានទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រជុំកោះចំនួន ១៧០០០ និងមានប្រជាជនរាប់លាននាក់រស់នៅក្នុងតំបន់ភ្នំ ឬនៅជិតតំបន់ទំនាបលិចទឹកដែលមានជីជាតិ។
បំណាក់ដី ថ្ម និងកម្ទេចកម្ទីអាចកើតឡើងភ្លាមៗ ឬយឺតៗ ហើយអាចបណ្តាលមកពីភ្លៀង សំណឹក ឬការផ្លាស់ប្តូរស្រទាប់ដីជម្រាល ខណៈភ្លៀងបន្ថែមទម្ងន់ដល់ជម្រាល ដែលធ្វើឱ្យវាកាន់តែមិនស្ថិតស្ថេរ។ លើសពីនេះភាពចោត ឬសំណឹកនៃជម្រាលអាចបណ្តាលឱ្យមានការបាក់ដីកាន់តែច្រើន។
ពួកវាអាចបណ្តាលមកពីចលនារំញ័រពីការរញ្ជួយដី ការជីកយករ៉ែ ឬការធ្វើចរាចរ ខណៈការសិក្សាបានរកឃើញថា បំណាក់ដីអាចកើតឡើងកាន់តែញឹកញាប់ ដោសារការប្រែប្រួលអាកាសធាតុបង្កើនភ្លៀងធ្លាក់៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


