ព័ត៌មានអន្ដរជាតិ
មេណាតូ៖ បើសមាជិកនៅតែកំណត់ ២% លើវិស័យការពារ ណាតូនឹងមិនអាចការពារខ្លួនបានទេ
នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានព្រមានថា បណ្ដាប្រទេសជាសមាជិកអាចប្រឈមមុខនឹងបញ្ហាការពារខ្លួនក្នុងរយៈពេលពី ៤ទៅ៥ឆ្នាំខាងមុខ បើការចំណាយលើវិស័យការពារជាតិបច្ចុប្បន្ននៅតែកំណត់ត្រឹម ២% នៃ GDP ដដែល។

លោក Rutte បានលើកសរសើរលោក ត្រាំ កាលពីអាណត្តិដំបូងធ្វើជាប្រធានាធិបតីអាមេរិកនាឆ្នាំ២០១៧ ដែលបានធ្វើឲ្យការចំណាយរបស់សម្ព័ន្ធមិត្តណាតូមានការកើនឡើង ខណៈកន្លងមកអឺរ៉ុបផ្ដោតសំខាន់លើសេវាសង្គម និងប្រព័ន្ធសុខភាពខ្លាំងពេកជាងការចំណាយលើវិស័យការពារជាតិដ៏សំខាន់។
ប្រធានអង្គការណាតូក៏បានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរលើសមត្ថភាពផលិតកម្មឧស្សាហកម្មរបស់សម្ព័ន្ធមិត្តផងដែរ ដោយកត់សម្គាល់ថា ផលិតកម្មឧស្សាហកម្មរបស់ណាតូទាំងមូលក្នុងរយៈពេល១ឆ្នាំ បានត្រឹមស្មើអ្វីដែលរុស្ស៊ីផលិតក្នុងរយៈពេល៣ខែប៉ុណ្ណោះ។ លោកបានព្រមានថា អាមេរិកកំពុងប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះ ដោយចិនបានវ៉ាសហរដ្ឋអាមេរិកក្នុងទិន្នផលឧស្សាហកម្មដល់ទៅ៦ដង។
លោក Rutte បាននិយាយថា ផលិតផលរបស់ចិនមានគុណភាពល្អជាងកាលពី២០ឆ្នាំមុន ហើយល្អជាង ឬមានគុណភាពដូចផលិតផលអាមេរិកនាពេលបច្ចុប្បន្នអ៊ីចឹង។
ទន្ទឹមនោះ លោកក៏បានព្រមានពីការគាំទ្រជាបន្តបន្ទាប់សម្រាប់អ៊ុយក្រែន ដោយសង្កត់ធ្ងន់ថា បើអាមេរិកបន្តផ្គត់ផ្គង់អ៊ុយក្រែននាពេលអនាគត នោះបណ្តាប្រទេសនៅអឺរ៉ុបនឹងទទួលបន្ទុកផ្នែកហិរញ្ញវត្ថុកាន់តែច្រើន៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


