ព័ត៌មានអន្ដរជាតិ
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
អគ្គីភ័យបានបំផ្លាញផ្ទះឈើតម្លៃ ១០០លានបាតដែលស្មើនឹងប្រមាណ ២៩៤៦០០០ ដុលារ ទាំងស្រុងនៅក្នុងខេត្ត Lop Buri ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation Thailand នៅថ្ងៃទី២៨ខែមករានេះ។

ប៉ូលិសបានរាយការណ៍ថា អគ្គីភ័យមួយបានឆាបឆេះម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារ នៅផ្ទះពន្លាឈើបែបថៃមួយកន្លែងក្នុងសង្កាត់Mueang នៃខេត្ត Lop Buri ដោយបានឆាបឆេះយ៉ាងឆាប់រហ័យបំផ្លាញខ្ទេជ និងបណ្តាលឱ្យខូចខាតគិតជាទឹកប្រាក់ប្រមាណជា ១០០ លានបាត។ ក្រុមពន្លត់អគ្គិភ័យជួយពន្លត់ឃ្លាំងមួយនៅក្បែរនោះ ប៉ុន្តែផ្ទះត្រូវបានឆាបឆេះទាំងស្រុង ។
រថយន្តពន្លត់អគ្គិភ័យសរុប២៣គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ប៉ុន្តែភ្លើងបានរាលដាលពេញផ្ទះហើយ ដែលសង់ពីឈើទាលមានតម្លៃថ្លៃ ហើយកំពុងគម្រាមទៅដល់ឃ្លាំងស្តុកឈើក្បែរនោះ។ ក្រុមពន្លត់អគ្គិភ័យបានធ្វើការប្រហែល១ម៉ោងទើបអាចគ្រប់គ្រងបាន ។ ក្រុមពន្លត់អគ្គិភ័យជួយពន្លត់ឃ្លាំងមួយនៅក្បែរនោះ ប៉ុន្តែផ្ទះត្រូវបានឆាបឆេះទាំងស្រុង ។
បើយោងតាមម្ចាស់ផ្ទះឈ្មោះលោកស្រី Chanphen Limsongphot បានប្រាប់ប៉ូលិសថា លោកស្រីបាននៅខាងក្រៅផ្ទះរៀបចំក្រដាស់សែនដូនតាក្នុងពិធីបុណ្យចូលឆ្នាំចិន នៅពេលដែលភ្លើងបានឆាបឆេះនៅជាន់ទី២ ហើយភ្លើងបានបន្តឆាបឆេះសំណង់ទាំងស្រុងតែ។ លោកស្រី Chanphen បានអះអាងថា ផ្ទះឈើឈើនេះត្រូវបានសាងសង់ឡើងក្នុងតម្លៃ ១០០ លានបាត។ មកដល់ពេលនេះប៉ូលិសកំពុងធ្វើការស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការឆេះនេះនៅឡើយ៕



អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


