ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក ផ្តល់មូលនិធិដល់ប្រជាជាតិអាស៊ីក្រីក្រ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងកូវីដ
ធនាគារពិភពលោក បានប្រកាសផ្តល់ហិរញ្ញប្បទានដល់ប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែសនិងនេប៉ាល់សម្រាប់កម្មវិធីចាក់វ៉ាក់សាំងដល់ប្រជាជនរបស់ពួកគេប្រឆាំងនឹងជំងឺកូវីដ១៩។
ធនាគារនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអាហ្វហ្គានីស្ថាន នឹងទទួលបានទឹកប្រាក់១១៣លានដុល្លារអាមេរិក ដែលក្នុងនោះមាន៦០លានដុល្លារពី សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដើម្បីចាក់វ៉ាក់សាំងកូវីដប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាព។
នាយកធនាគារពិភពលោកប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Henry Kerali បាននិយាយថា “ធនាគារពិភពលោក បានធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងដៃគូអភិវឌ្ឍន៍ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺកូវីដ១៩ ការធ្វើឲ្យប្រសើរឡើងនូវការធ្វើតេស្តនិងការព្យាបាល និងពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះ”។
ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះ គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខដើម្បីផ្តល់ការទទួលថ្នាំបង្ការទាន់ពេលវេលានិងសមធម៌ ដល់ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់។
កញ្ចប់ថវិកានេះ មានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនអាហ្វហ្គានីស្ថានចំនួន ១៧ភាគរយនិងជួយប្រទេសនេះឲ្យរួចផុតពីជំងឺរាតត្បាត។
តាមរយៈ IDA, ធនាគារពិភពលោកក៏បានអនុម័តទឹកប្រាក់ចំនួន៥០០លានដុល្លារអាមេរិក ដល់ប្រទេសបង់ក្លាដែសនិង ៧៥លានដុល្លារសម្រាប់នេប៉ាល់ផងដែរ។

អាហ្វហ្គានីស្ថាន បង់ក្លាដែសនិងនេប៉ាល់ស្ថិតក្នុងចំណោមប្រទេសក្រីក្របំផុតនៅអាស៊ី។
សរុបទៅ ធនាគារពិភពលោកនិយាយថា ខ្លួនបានផ្តល់ប្រាក់ចំនួន១២ពាន់លានដុល្លារ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីផ្គត់ផ្គង់និងចែកចាយវ៉ាក់សាំង ការធ្វើតេស្តនិងការព្យាបាលជំងឺកូវីដ១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Aljazeera
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


