ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្រកាសគម្រោងពង្រីករដ្ឋធានី
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញផែនការមហិច្ឆិតាមួយ ដើម្បីពង្រីករដ្ឋធានីព្យុងយ៉ាង ដោយសាងសង់ផ្ទះល្វែងថ្មីចំនួន ៥ម៉ឺនខ្នងក្នុងរយៈពេល៥ឆ្នាំខាងមុខ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃទី១៧ខែកុម្ភៈ គំនិតផ្តួចផ្តើមនេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះលំនៅដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅក្នុងទីក្រុង។ ទោះបីជាមានការប្រឈមផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់នៅកូរ៉េខាងជើង ដោយគោលដៅប្រចាំឆ្នាំក្នុងការកសាងអាផាតមិនចំនួន ១ម៉ឹនអគារនៅតំបន់ Hwasong ជិតបញ្ចប់រួចរាល់ទៅហើយ។
លោក គីម បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តតាមផែនការសាងសង់ដើម្បីពង្រីករដ្ឋធានីឆ្ពោះទៅភាគខាងកើតទៅកាន់តំបន់ Kangdong ដែលជាតំបន់ជាយក្រុងនៅភាគខាងកើតទីក្រុងព្យុងយ៉ាង បន្ទាប់ពីបញ្ចប់គម្រោងសាងសង់តំបន់ Hwasong។
ផែនការដែលបានស្នើឡើង រួមមានការសាងសង់ចង្កោមនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ សាលារៀន និងលំនៅដ្ឋានទំនើបនៅ Hwasong និងតំបន់ក្បែរនោះ។

បន្ថែមពីលើការពង្រីកទីក្រុង កូរ៉េខាងជើងកំពុងស្វែងរកការជំរុញវិស័យទេសចរណ៍របស់ខ្លួន។ រមណីយដ្ឋានឆ្នេរ Wonsan-Kalma ដែលត្រូវបានបំផុសគំនិតដោយរមណីយដ្ឋាន Benidorm របស់ប្រទេសអេស្ប៉ាញ គ្រោងនឹងបញ្ចប់នៅខែឧសភាឆ្នាំ២០២៥ បន្ទាប់ពីមានការពន្យារពេលជាច្រើនលើក។ រមណីយដ្ឋាននេះមានផ្ទៃដីប្រមាណ ២៤៥ហិចតា ជាមួយនឹងឆ្នេរសមុទ្រប្រវែង ៥,៥គីឡូម៉ែត្រ អាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១០ម៉ឺននាក់ក្នុងពេលដំណាលគ្នា។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំនួនភ្ញៀវទេសចរបរទេសប្រចាំឆ្នាំនាពេលបច្ចុប្បន្នរបស់កូរ៉េខាងជើងដែលប៉ាន់ស្មានថាមានចន្លោះត្រឹមតែពី១៥ម៉ឺនទៅ២០ម៉ឺននាក់ប៉ុណ្ណោះ ភាពជោគជ័យនឹងពឹងផ្អែកភាគច្រើនលើវិស័យទេសចរណ៍ក្នុងស្រុក។
គម្រោងទាំងនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់លោក គីម ជុងអ៊ុន ក្នុងការធ្វើទំនើបកម្មមជ្ឈមណ្ឌលទីក្រុង និងជំរុញកំណើនសេដ្ឋកិច្ច ទោះបីជាប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិ និងបញ្ហាប្រឈមផ្ទៃក្នុងក៏ដោយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៤ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


