Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មានថ្ងៃទីពីរ ជិត ៨ ពាន់ករណី

បានផុស

នៅ

ប្រទេសហ្វីលីពីនកាលពីថ្ងៃសៅរ៍បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៧,៩៩៩ ករណី ហើយជាករណីឆ្លងប្រចាំថ្ងៃច្រើនបំផុត ២ ថ្ងៃជាប់គ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 នៅក្នុងព្រឹត្តិប័ត្រមួយក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងសរុបបានកើនឡើងដល់ ៦៥៦,០៥៦ ករណី ខណៈអ្នកស្លាប់បានកើនឡើងដល់ ១២,៩៣០ នាក់ បន្ទាប់ពីមានអ្នកស្លាប់បន្ថែម ៣០ នាក់ទៀតត្រូវបានកត់ត្រាកាលពីថ្ងៃសៅរ៍ ។

ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះកំពុងប្រយុទ្ធប្រឆាំងនឹងការឆ្លងថ្មីរួមទាំងករណីឆ្លងជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ខណៈករណីឆ្លងវ៉ារ្យង់ថ្មីនេះក៏មានកាន់តែច្រើនឡើងផងដែរដែលធ្វើឲ្យមានពន្យារពេលការបើកឡើងវិញនូវសេដ្ឋកិច្ចដែលប៉ះពាល់ដោយការរីករាលដាលនៃជំងឺរាតត្បាត ។

ក្រសួងបាននិយាយថា “ករណីឆ្លងថ្មីប្រចាំថ្ងៃនៃជំងឺកូវីដ ១៩ របស់ប្រទេសនៅតែខ្ពស់ ហើយវិធីល្អប្រសើរជាងមុនគឺស្នាក់នៅក្នុងផ្ទះប្រសិនបើមិនមានការចាំបាច់” ។

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ ខ្ពស់ជាងគេទី ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី

ចុចអាន ៖ អ្នកនាំពាក្យរបស់លោក Duterte តេស្តវិជ្ជមានកូវីដ ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម