ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន សម្រេចបិទព្រះវិហារ និងរារាំងការធ្វើដំណើរ ខណៈករណីឆ្លងកូវីដកាន់តែកើនឡើង
ព្រះវិហារនៅទីក្រុងម៉ានីលនឹងត្រូវបិទទ្វារ ការបរិភោគនៅតាមភោជនីយដ្ឋានត្រូវហាមឃាត់ និងការធ្វើដំណើរកម្សាន្តក្រៅរដ្ឋធានីហ្វីលីពីនត្រូវបានទប់ស្កាត់ស្ថិតក្រោមការច្បាប់ថ្មីនៃការការពារជំងឺកូវីដ ១៩ ត្រូវបានដាក់អនុវត្តកាលពីថ្ងៃអាទិត្យ ខណៈប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងករណីឆ្លងសាជាថ្មី ។

ចំនួនករណីឆ្លងថ្មីបានកើនលើសពី ៧,០០០ នាក់សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នាដែលជាចំនួនខ្ពស់បំផុតចាប់តាំងពីរោគរាតត្បាតនេះដែលបាននាំយកចំនួនអ្នកឆ្លងសរុបក្នុងប្រទេសបានឡើងដល់ទៅជាង ៦៦៣.០០០ នាក់ ។
ប្រហែលពាក់កណ្តាលនៃករណីកំពុងសម្រាកព្យាបាលគឺនៅទីក្រុងម៉ានីលដែលភាគច្រើននៃប្រជាជន ១២ លាននាក់រស់នៅក្នុងសង្កាត់ក្រីក្រ និងមានមនុស្សកកកុញ ។

ច្បាប់ថ្មីនេះនឹងត្រូវដាក់ឲ្យអនុវត្តរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃចន្ទ និងអនុវត្តផងដែរចំពោះខេត្តដែលនៅជុំវិញនោះដូចជា ខេត្ត Rizal ខេត្ត Cavite ខេត្ត Laguna និងខេត្ត Bulacan ។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយថា “យើងមានគោលដៅពីរគឺកាត់បន្ថយការឆ្លងវីរុសនៅទីក្រុងម៉ានីល និងចៀសវាងការរីករាលដាលនៃវីរុសជាពិសេសវ៉ារ្យ៉ង់ថ្មីនៅខាងក្រៅទីក្រុងម៉ានីល ពីព្រោះយើងដឹងថាវ៉ារ្យង់ទាំងនេះអាចឆ្លងខ្លាំងជាងមុន” ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះការបិទតំបន់គោលដៅ បម្រាមគោចរពេលយប់ដ៏តឹងរ៉ឹង ការបញ្ជាឲ្យកុមារទាំងអស់នៅផ្ទះ និងការហាមឃាត់មិនឲ្យជនបរទេសចូលក្នុងប្រទេសត្រូវបានណែនាំ ប៉ុន្តែការឆ្លងនៅតែកើនឡើង ។
ទន្ទឹមនោះការកើនឡើងនេះត្រូវបានស្តីបន្ទោសចំពោះការអនុវត្តមិនល្អជាមួយពិធីសារសុខភាព និងករណីឆ្លងវ៉ារ្យង់ថ្មីកាន់តែច្រើនឡើងៗ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មានថ្ងៃទីពីរ ជិត ៨ ពាន់ករណី
ចុចអាន ៖ លើកទី១! ហ្វីលីពីន រកឃើញអ្នកឆ្លងកូវីដខ្ពស់បំផុតមិនធ្លាប់មាន មួយថ្ងៃជាង៧ពាន់ករណី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


