ព័ត៌មានអន្ដរជាតិ
មេដឹកនាំរបបយោធាមីយ៉ាន់ម៉ាប្រកាសរៀបចំបោះឆ្នោតនៅដើមឆ្នាំ២០២៦
មេដឹកនាំរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតសកលដែលខ្លួនបានសន្យាជាយូរមកហើយ ដោយមេដឹកនាំនៃរបបយោធានេះបានទៅអញ្ជើញអ្នកអង្កេតការណ៍ពីបណ្តាប្រទេសជាតិមិត្ត ដូចជាប្រទេសបេឡារុសជាដើមដើម្បីចូលរួមអង្កេតការណ៍នៅពេលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១០ខែមីនានេះ។

បើយោងតាមកាសែតរដ្ឋ Global New Light of Myanmar កាលពីថ្ងៃសៅរ៍បានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតនៅខែធ្នូឆ្នាំ២០២៥ឬខែមករាឆ្នាំ២០២៦។ ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បាននិយាយថា ការបោះឆ្នោតនឹងមាន «សេរី និងយុត្តិធម៌»។ លោក Min បានបន្ថែមថា គណបក្សនយោបាយចំនួន៥៣ បាន«ដាក់បញ្ជីឈ្មោះរបស់ពួកគេ» ដើម្បីចូលរួមប្រកួតរួចហើយ។
ការបោះឆ្នោតនេះនឹងក្លាយជាការបោះឆ្នោតលើកដំបូងចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងរដ្ឋប្រហារក្នុងខែកុម្ភៈឆ្នាំ២០២១។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយប្រធានាធិបតីបេឡារុស្ស លោក Aleksandr Lukashenko នៅទីក្រុង Minsk ប្រមុខរដ្ឋមីយ៉ាន់ម៉ា លោក Min Aung Hlaing បានអញ្ជើញ «ក្រុមសង្កេតការណ៍មកពីប្រទេសបេឡារុស្សឱ្យមកសង្កេតមើល» ការបោះឆ្នោតដែលបានគ្រោងទុកនេះ។

មេដឹកនាំរបបយោធាបានសន្យាជាយូរមកហើយថា ខ្លួននឹងរៀបចំការបោះឆ្នោតថ្មីដើម្បីស្ដារការគ្រប់គ្រងស៊ីវិល ប៉ុន្តែយោធាដែលកំពុងកាន់អំណាចបានបន្តដាក់ប្រទេសក្នុងគ្រាអាសន្នម្តងហើយម្តងទៀត ខណៈការពន្យារពេលចុងក្រោយបំផុតត្រូវបានប្រកាសនៅក្នុងខែមករា។
មីយ៉ាន់ម៉ាមានភាពចលាចលចាប់តាំងពីម្ចាស់រង្វាន់ណូបែលសន្តិភាព លោកស្រី Aung San Suu Kyi ត្រូវបានរបបយោធាបណ្តេញចេញពីអំណាច។ គណបក្សរបស់លោកស្រី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានឈ្នះការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែក្រុមយោធាបានច្រានចោល និងចោទប្រកាន់មេដឹកនាំ NLD ពីបទរៀបចំការក្លែងបន្លំលទ្ធផលបោះឆ្នោត។
ការចូលកាន់អំណាចរបស់របបយោធានៅក្នុងខែកុម្ភៈឆ្នាំ២០២១ បានបង្កឱ្យមានចលនាតវ៉ាយ៉ាងខ្លាំងដែលបានប្រែក្លាយទៅជាការបះបោរប្រដាប់អាវុធប្រឆាំងនឹងរបបយោធានៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍។ ជនស៊ីវិលជិត៦៤០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារជាមួយនឹងការចាប់ខ្លួនជាង២៨៧០០ នាក់ នេះបើយោងតាមតួលេខចុងក្រោយពីក្រុមឃ្លាំមើលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP)៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


