ព័ត៌មានអន្ដរជាតិ
ក្មេងអាយុ១៣ឆ្នាំម្នាក់ក្នុងចំណោមអ្នកស្លាប់ម្សិលមិញ សរុបអ្នកស្លាប់២៥៤នាក់នៅមីយ៉ាន់ម៉ា
នៅល្ងាចថ្ងៃចន្ទ ម្សិលមិញមានមនុស្ស៤នាក់ ក្នុងនោះមានក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅទីក្រុងម៉ាន់ដាឡាយ ប្រទេសមីយ៉ាន់ម៉ា ដែលសរុបអ្នកស្លាប់ទាំងអស់កើនឡើងដល់២៥៤នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១កុម្ភៈមក។

គ្រាន់តែពន្លឺថ្ងៃរះនាព្រឹកថ្ងៃចន្ទភ្លាម កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារជាបន្តបន្ទាប់នៅតំបន់ Aung Pin Lae, Aung Tharyar និង Mya Yi Nandar ក្នុងទីប្រជុំជន Chanmyathazi នៃទីក្រុងម៉ាន់ដាឡាយ។
ឈានដល់ថ្ងៃរសៀលការផ្ទះអាវុធនៅតែបន្ត មនុស្សធំ៣នាក់ និងក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ត្រូវបានសម្លាប់ និងមនុស្សជាង៤០នាក់បានរបួស។ នោះបើយោងតាមក្រុមសប្បុរសធ៌ដែលជួយអ្នករបួស។
កម្លាំងសន្តិសុខបានបើកការវាយឆ្មក់ទៅតាមលំនៅដ្ឋានដើម្បីបើកការបិទបាំងទាំងគ្រាប់ជ័រ គ្រាប់ពិត និងបំផ្ទុះគ្រាប់បែកក្នុងគោលបំណងបើកផ្លូវការទន្ទ្រានរបស់ពួកគេ។
អ្នកស្រុក Mya Yi Nandar Housing បាននិយាយថា កម្លាំងសន្តិសុខបានបិទផ្លូវ និងបានបំផ្លាញរថយន្តជាច្រើនគ្រឿងរបស់អ្នកស្រុកកំឡុងពេលពួកគេវាយឆ្មក់ចូលទៅតាមភូមិ។ ដោយគ្មានការតវ៉ាបាន កម្លាំងសន្តិសុខបានទន្ទ្រាន និងបំផ្លាញផ្ទះសម្បែង។

កាលពីយប់ថ្ងៃអាទិត្យ មនុស្ស៨នាក់ មានទាំងក្មេងប្រុសអាយុ១៦ឆ្នាំត្រូវបានសម្លាប់ និងមនុស្សជាង៣០នាក់របួស។
កាលពីថ្ងៃទី២២ ខែមីនា ម្សិលមិញ អ្នកតវ៉ាបានព្យាយាមស្វែងរកជម្រើសនៃការតវ៉ាដោយពួកគេបានព្យាយាមប្រមូលផ្តុំ ជួបគ្នាដើម្បីតវ៉ានៅទីកន្លែងស្រឡះធំទូលាយដើម្បីជៀសពីការចាប់ខ្លួនរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា។ កន្លងមកពួកគេបាននាំគ្នាតវ៉ាតាមដងផ្លូវស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេស។
ស្ថានភាពចុងក្រោយបំផុតពីសហភាពអឺរ៉ឺបបានសម្រេចដាក់ទណ្ឌកម្មលើមនុស្សសំខាន់១១នាក់ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋប្រហាររថ្ងៃទី១កុម្ភៈ និងការបង្ក្រាបដោយឃោឃៅ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោក Meiko Maas បាននិយាយនៅទីក្រុងព្រុចសែលក្នុងកិច្ចប្រជុំសមភាគីអឺរ៉ុបថា ៖«ចំនួនឃាតកម្មបានឈានដល់កម្រិតដែលមិនអាចទទួលយកបាន ជាមូលហេតុដែលយើងមិនអាចជៀសបានពីការដាក់ទណ្ឌកម្មឡើយ»។

មេបញ្ជាការយោធាមីយ៉ាន់ម៉ា Min Aung Hlaing ត្រូវបានបង្កកទ្រព្យសម្បត្តិ និងជាប់បំរាមទិដ្ឋាការ។ បុគ្គលរូបនេះទទួលខុសត្រូវចំពោះការធ្វើឲ្យលទ្ធិប្រជាធិបតេយ្យដុនដាប និងនីតិរដ្ឋនៅក្នុងប្រទេសមីយ៉ាន់។
មន្ត្រីយោធាជាន់ខ្ពស់៩នាក់ទៀត និងប្រធានគណកម្មការរៀបចំការបោះឆ្នោតនៅមីយ៉ាន់ម៉ាក៏ត្រូវបានហាមឃាតក្នុងការធ្វើដំណើរ និងបង្កកទ្រព្យសម្បត្តិ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA & Irrawaddy
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


