ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរចិនទៅលេងថៃធ្លាក់ចុះយ៉ាងគំហុក ដោយសារក្តីបារម្ភសុវត្ថិភាពទូទៅ
សារព័ត៌មាន The Nation ដែលដកស្រង់ប្រភពពីក្រសួងទេសចរណ៍ និងកីឡាថៃ ចេញផ្សាយនៅថ្ងៃទី២៤ខែមេសានេះ ឲ្យដឹងថា ការមកដល់របស់ទេសចរចិននៅក្នុងប្រទេសថៃត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដោយសារតែកត្តាអវិជ្ជមានជាច្រើន ជាពិសេសការព្រួយបារម្ភអំពីសុវត្ថិភាពធ្វើដំណើរ។

ចាប់ពីថ្ងៃទី ១ខែមករា ដល់ថ្ងៃទី ២០ ខែមេសា ប្រទេសថៃបានទទួលភ្ញៀវបរទេសចំនួន ១១.២៧ លាននាក់ ពោលគឺកើនឡើង ០.៥២% ធៀបរយៈពេលដូចគ្នានៃឆ្នាំមុន។ ប្រភពទេសចរសំខាន់មានមកពីប្រទេសប្រាំ រួមមានប្រទេសចិនចំនួន ១.៥២លាននាក់ ,ម៉ាឡេស៊ី ១.៤០ លាននាក់, រុស្ស៊ី ៨៤ ម៉ឺននាក់, ឥណ្ឌា ៦៨ម៉ឺននាក់ និងកូរ៉េខាងត្បូង ៥៥ម៉ឺននាក់ ។
ទោះជាយ៉ាងណា ចំនួនអ្នកទេសចរចិនបានឈានដល់កម្រិតទាបមកនៅត្រឹមចំនួន៥៨៣៣នាក់ក្នុងមួយថ្ងៃនៅថ្ងៃទី១៦ ខែមេសា បើប្រៀបធៀបទៅនឹងជាមធ្យមប្រចាំថ្ងៃធម្មតាដែលមានពី ១៥០០០ ទៅ ២០០០០ នាក់។

លោកស្រី Nattareeya Thaweewong លេខាធិការអចិន្ត្រៃយ៍នៃក្រសួងទេសចរណ៍ និងកីឡា បាននិយាយកាលពីថ្ងៃពុធថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់របស់ទេសចរចិនគឺដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព និងការកាត់បន្ថយជើងហោះហើរអន្តរជាតិបន្ទាប់ពីរយៈពេលបុណ្យចូលឆ្នាំថ្មី។
លោកស្រីបានកត់សម្គាល់ថា ភ្ញៀវបរទេសមកដល់ប្រទេសថៃក្នុងឱកាសបុណ្យសង្ក្រាន្តក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ដែរបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីការមកដល់របស់ទេសចរចិនបានកើនឡើងជាបណ្ដោះអាសន្នដល់ ១៦០០០នាក់នៅថ្ងៃទី ១១ ខែមេសា ក្នុងអំឡុងពិធីបុណ្យ Songkran ក៏ដោយក៏និន្នាការទាំងមូលនៅតែធ្លាក់ចុះ។
គួរបញ្ជាក់ថានាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានបញ្ជាឱ្យក្រសួងទេសចរណ៍ និងកីឡា និងអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ រកចំណូលពីទេសចរណ៍អន្តរជាតិចំនួន ៣ ពាន់ពាន់លានបាតនៅឆ្នាំនេះ ឲ្យដូចនឹងពេលមុនមានកូវីដ១៩ ក្នុងឆ្នាំ ២០១៩៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


