ព័ត៌មានអន្ដរជាតិ
ស្រាយចម្ងល់! គ្រូពេទ្យជំនាញប្រាប់រយៈពេលដុះអង់ទីគ័រប្រឆាំងកូវីដ ក្រោយចាក់វ៉ាក់សាំងដូសទី ២ រួច
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីថ្ងៃទី២៦ ខែមីនា ថា វ៉ាក់សាំង Sinovac ក៏ដោយ វ៉ាក់សាំង AstraZeneca ក៏ដោយ វ៉ាក់សាំង Sinopharm ក៏ដោយ នៅពេលចាក់លើកទី១ វាត្រូវការពេលវេលាមួយដើម្បីបង្កើតកងការពារ ឬអង្គបដិបក្ខ (អង់ទីគ័រ) មិនមែនចាក់ភ្លាមកើតភ្លាមនោះទេ ។

ហេតុដូច្នេះហើយទើបមានតម្រូវការចាក់ជាលើកទី២ ដើម្បីជំរុញឲ្យបង្កើតបាននូវអង្គបដិបក្ខ (អង់ទីគ័រ) នៅក្នុងសរីរាង្គរបស់មនុស្ស ។
ដោយឡែកអ្នកដែលបានចាក់វ៉ាក់សាំងហើយបែរទៅជាឈឺ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា នៅពេលចាក់វ៉ាក់សាំងលើកទីមួយហើយមិនទាន់បង្កើតបាននូវកងការពារនោះទេ ហើយក្នុងដំណាក់កាលនេះប្រសិនបើប្រជាពលរដ្ឋមិនបានបន្តអនុវត្តនូវវិធានការការពារនោះទេ វាធ្វើឲ្យលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ ១៩ វាយលុកចូលក្នុងសរីរាង្គរបស់យើងបាន ហើយនៅពេលនោះសិរីរាង្គកាយរបស់យើងមិនអាចទប់ទល់ជាមួយវាបាននោះទេ លទ្ធភាពនៃការឆ្លង លទ្ធភាពនៃការឈឺ លទ្ធភាពនៃការស្លាប់ គឺមានគ្រប់ពេលវេលាទាំងអស់នៅក្នុងចន្លោះពេលនៃការចាក់វ៉ាក់សាំងនេះ ។

ចំពោះអ្នកខ្លះឈឺនៅពេលចាក់វ៉ាក់សាំងដូសទី ២ ភ្លាម លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ដែរថា សិរីរាង្គកាយរបស់យើងត្រូវការពេលវេលាមួយ ដើម្បីជំរុញបង្កើតកងការពារ ដូច្នេះនៅក្នុងដំណាក់ កាលនេះ វ៉ាក់សាំងដែលចាក់ទៅហើយមិនទាន់មានលទ្ធភាពជួយទប់ទល់ជាមួយវីរុសកូវីដ១៩ បាននោះទេ ។ ហេតុដូច្នេះហើយលោកស្រីបញ្ជាក់ថា នៅមុនពេលចាក់វ៉ាក់សាំង អំឡុងពេលចាក់វ៉ាក់សាំង និងក្រោយពេលចាក់វ៉ាក់សាំង គឺបងប្អូនទាំងអស់ត្រូវបន្តអនុវត្តវិធានការការពារ ៣កុំ ៣ការពារឲ្យបានជាប់លាប់ជាទីបំផុត ។
ពាក់ព័ន្ធបញ្ហាខាងលើនេះដែរលោកវេជ្ជបណ្ឌិត Randeep Guleria នាយកវិទ្យាស្ថានវិទ្យាសាស្ត្រវេជ្ជសាស្ត្រឥណ្ឌា (AIIMS) បាននិយាយថា ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ គឺសំខាន់ណាស់ដល់បុគ្គលម្នាក់ៗដើម្បីអភិវឌ្ឍការឆ្លើយតបនឹងប្រព័ន្ធភាពស៊ាំកាន់តែប្រសើរឡើងប្រឆាំងនឹងជំងឺនេះ ។

គាត់បាននិយាយថា កម្រិតនៃអង់ទីគ័រជាទូទៅមានការអភិវឌ្ឍ ឬដុះចេញប្រឆាំងជំងឺកូវីដ ១៩ រយៈពេល ២ សប្តាហ៍ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំងដូសទី ២ ។
អ្នកឯកទេសខាងរោគសួតជាន់ខ្ពស់រូបនេះក៏បានសង្កត់ធ្ងន់ដែរថា វ៉ាក់សាំងដែលបានផលិតនៅក្នុងប្រទេសឥណ្ឌានឹងមានប្រសិទ្ធភាពដូចវ៉ាក់សាំងមួយចំនួនដែលត្រូវបានបង្កើតឡើងដោយប្រទេសដទៃទៀតដែរ ។

ទន្ទឹមនោះគាត់ក៏បានឆ្លើយតបទៅនឹងសំណួរដូចជាថាតើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មានភាពចាំបាច់ទេ តើវាត្រូវការរយៈពេលប៉ុន្មានដើម្បីអភិវឌ្ឍ ឬដុះអង់ទីគ័រចេញមកប្រឆាំងជំងឺមួយនេះ ហើយប្រសិនបើចាំបាច់តើអ្នកដែលជាសះស្បើយពីជំងឺកូវីដ ១៩ អាចចាក់វ៉ាក់សាំងបានទេ ។
លោក Guleria បាននិយាយថា ខណៈពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយស្ម័គ្រចិត្ត ឬអ្នកមិនធ្លាប់មានប្រវត្តិឆ្លងជំងឺ វានឹងជួយអភិវឌ្ឍការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ឬកងការពារប្រឆាំងនឹងជំងឺកាន់តែប្រសើរឡើង ហើយវាប្រើរយៈពេល ២ សប្ដាហ៍ដើម្បីឲ្យអង់ទីគ័រដុះចេញមក ។ ទោះយ៉ាងណាក៏ដោយអ្នកគួរទទួលការចាក់វ៉ាក់សាំងពេញលេញសម្រាប់ការពារខ្លួនអ្នកពីជំងឺនេះ និងដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺនេះសម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសមាជិកគ្រួសារ មិត្តភក្តិ សាច់ញាតិ និងអ្នកផ្សេងទៀតជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Hindu
ចុចអាន ៖ កំហុសឆ្គងមួយចំនួន មនុស្សតែងយល់ច្រឡំពីការចាក់វ៉ាក់សាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


