ព័ត៌មានអន្ដរជាតិ
ត្រាំ សុំចូលខ្លួន ជួយដោះស្រាយជម្លោះ ឥណ្ឌា-ប៉ាគីស្ថាន
ចំពេលជម្លោះឥណ្ឌា-ប៉ាគីស្ថាន កំពុងក្តៅគគុក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញក្តីបារម្ភនិងអំពាវនាវឲ្យភាគីទាំងពីរបន្ធូរបន្ថយភាពតានតឹង ហើយសុំចូលខ្លួនដោះស្រាយបញ្ហានេះ។

តាមការចុះផ្សាយរបស់ CNBC News នៅថ្ងៃព្រហស្បតិ៍ទី៨ខែឧសភាឆ្នាំ២០២៥ លោក ត្រាំ បានថ្លែងចេញពីការិយាល័យរាងពងក្រពើថា «វាពិតជាអាក្រក់ណាស់! ខ្ញុំមិនកាន់ជើងខាងណាទេ។ ខ្ញុំស្គាល់ភាគីទាំងពីរនេះច្បាស់ណាស់ ហើយខ្ញុំចង់ឃើញពួកគេធ្វើការជាមួយគ្នា។ ខ្ញុំចង់ឃើញពួកគេឈប់ ហើយសង្ឃឹមថាពួកគេអាចបញ្ឈប់វាឥឡូវនេះ។ ប្រសិនបើខ្ញុំអាចជួយបាន ខ្ញុំនឹងចូលខ្លួនទៅជួយ។ ឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែធ្វើការដើម្បីបញ្ចប់វិបត្តិនេះដោយសន្តិវិធី»។
ទន្ទឹមនោះ ក្រសួងការបរទេសអាមេរិកក៏ចេញសេចក្តីថ្លែងការណ៍ដែរថា ទីក្រុងវ៉ាស៊ីនកំពុងតានដានសភាពការណ៍យ៉ាងយកចិត្តទុកដាក់ ហើយជំរុញឲ្យភាគីទាំងពីរ ធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង។

សំណើរបស់អាមេរិក កើតឡើងស្របពេលទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ កំពុងប្រឈមមុខដាក់គ្នាក្នុងកម្រិតធ្ងន់ធ្ងរបំផុត ចាប់តាំងពីឥណ្ឌា បើកប្រតិបត្តិការ «Sindoor» វាយប្រហារឆ្លងដែនចូលដីប៉ាគីស្ថាន ដើម្បីឆ្លើយតបទៅនឹងអំពើភេរវកម្មនៅកាស្មៀរ ដែលឆក់យកជីវិតទេសចរ២៦នាក់។
ប្រតិបត្តិការ «Sindoor» ត្រូវឥណ្ឌាអះអាងថា កំណត់គោលដៅលើជំរំភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។

ទង្វើនេះធ្វើឲ្យប៉ាគីស្ថាននៅមិនសុខឡើយ ដោយលោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានប្តេជ្ញាឆ្លើយតបនិងផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹកជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យទៅវិញ។
ការិយាល័យរបស់លោកបានចេញសេចក្តីថ្លែងការណ៍មួយថា «ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ, ប៉ាគីស្ថានសូមរក្សាសិទ្ធិក្នុងការឆ្លើយតបដើម្បីការពារខ្លួនក្នុងពេល ទីកន្លែង និងរបៀបដែលខ្លួននឹងសម្រេចចិត្ត ដើម្បីសងសឹកចំពោះការបាត់បង់ជីវិតជនជាតិប៉ាគីស្ថានស្លូតត្រង់ និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។ កងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ាគីស្ថាន ត្រូវបានអនុញ្ញាតឲ្យធ្វើសកម្មភាពឆ្លើយតបទៅវិញហើយ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


