ព័ត៌មានអន្ដរជាតិ
វីដេអូខ្លោចចិត្ត! ក្មេងប្រុសមីយ៉ាន់ម៉ា ទ្រហោយំលើមឈូសមិត្តសំឡាញ់ ដែលត្រូវកងទ័ពបាញ់ស្លាប់ពេលលេងជាមួយគ្នាក្រៅផ្ទះ
ក្រុមអ្នកកាន់ទុក្ខបានទួញយំសោក ចំពោះការបាត់បង់អាយុជីវិតរបស់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា។
អ្វីដែលធ្វើឲ្យគេកាន់តែសោកសង្វេគនោះ គឺសម្រែកទ្រហោយំរបស់មិត្តភក្តិក្មេងប្រុសរូបនេះ។
វីដេអូដ៏គួរឲ្យខ្លោចផ្សា បានបង្ហាញក្មេងប្រុសទ្រហោយំ លើមឈូសរបស់មិត្តភក្តិឈ្មោះ Sai Wai Yan បន្ទាប់ពីក្មេងប្រុស ត្រូវបានកងទ័ពបាញ់សម្លាប់កាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង យ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។
ក្មេងប្រុសម្នាក់នេះនៅតូចណាស់ ដូច្នេះគាត់ត្រូវគេលើកឡើង ដើម្បីឲ្យគាត់អាចមើលសពរបស់មិត្តភក្តិដេកក្នុងមឈូស មុនពេលគេយកទៅបញ្ចុះ។
ក្មេងប្រុសទាំង២នាក់ កំពុងលេងជាមួយគ្នានៅខាងក្រៅផ្ទះរបស់ Sai Wai ក្នុងសង្កាត់ Mingalar Taungnynt នៅពេលទាហានបានបាញ់ប្រហារ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា មិត្តភក្តិទាំង២នាក់ បានរត់កាន់ដៃគ្នាគេចគ្រាប់កាំភ្លើងប៉ុន្តែ Sai Wai ត្រូវបានគេបាញ់ចំក្បាលស្លាប់។
អ្នកស្រុកនិយាយថា រនាំងការពារត្រូវបានដាក់នៅតំបន់នោះ ហើយកងកម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ បើទោះបីជាគ្មានការតវ៉ានៅពេលនោះក៏ដោយ។
ក្មេងប្រុសរូបនេះបានប្រាប់អ្នកកាសែត Htet Arkar ក្នុងពិធីបុណ្យសពនោះថា “សក់របស់ខ្ញុំត្រូវបានមិត្តភក្តិរបស់ខ្ញុំឈ្មោះ Sai Wai លាបឲ្យ ពីរថ្ងៃមុនពេលគាត់ស្លាប់។ ពិធីបុណ្យ Thingyan ជិតមកដល់ហើយ ហើយគាត់បានលាបសក់ឲ្យខ្ញុំ ដើម្បីត្រៀមខ្លួនសម្រាប់ពិធីបុណ្យនេះ”។
គួរបញ្ជាក់ថា Sai Wai ស្ថិតក្នុងចំណោមមនុស្សយ៉ាងតិច១១៤នាក់ ដែលបានស្លាប់កាលពីថ្ងៃសៅរ៍ ដែលជាថ្ងៃបង្ហូរឈាមខ្លាំងបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីពីរខែកន្លងមកនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ កាន់តែក្តៅគគុក! បាតុករមីយ៉ាន់ម៉ា ហៅក្រុមជនជាតិភាគតិចប្រដាប់អាវុធ មករួមប្រយុទ្ធផ្តួលយោធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


