ព័ត៌មានអន្ដរជាតិ
កប៉ាល់ដឹកទំនិញដោតទង់ជាតិសិង្ហបុរី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ
កប៉ាល់ដឹកទំនិញមួយគ្រឿងឈ្មោះ MV Wan Hai 503 ដែលមានដោតទង់ជាតិសិង្ហបុរី ត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងសមុទ្រអារ៉ាប់ ក្បែរឆ្នេរនៃរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥, កប៉ាល់របស់ក្រុមហ៊ុន Wan Hai Lines មួយគ្រឿងនេះកំពុងធ្វើដំណើរចេញពីរដ្ឋធានី Colombo នៃប្រទេសស្រីលង្កា ឆ្ពោះទៅកាន់ទីក្រុង Mumbai ប្រទេសឥណ្ឌា ស្រាប់តែមានការផ្ទុះនៅក្នុងទូកុងតឺន័រ ក៏បង្កជាអគ្គិភ័យឆាបឆេះតែម្តង។
តាមការសេចក្តីរាយការណ៍ ក្នុងកប៉ាល់នេះ មានដឹកសារធាតុគ្រោះថ្នាក់និងងាយឆេះចំនួន១៥៧កុងតឺន័រ ហើយមានសមាជិកនាវិកចំនួន២២នាក់ ដោយក្នុងនោះឆ្មាំសមុទ្រឥណ្ឌាជួយសង្គ្រោះបាន១៨នាក់ ប៉ុន្តែ៤នាក់បាត់ខ្លួន (តៃវ៉ាន់២នាក់ ឥណ្ឌូណេស៊ីម្នាក់ និងមីយ៉ាន់ម៉ាម្នាក់)។
ជុំវិញហេតុការណ៍នេះដែរ មជ្ឈមណ្ឌលជាតិឥណ្ឌាសម្រាប់សេវាព័ត៌មានមហាសមុទ្រ (INCOIS) បានចេញការព្រមាន ឲ្យតំបន់នៅតាមឆ្នេរសមុទ្ររដ្ឋ Kerala ត្រូវប្រុងប្រយ័ត្ន ដោយសារតែមានការលេចធ្លាយប្រេង និងកម្ទេចកម្ទីពីកប៉ាល់ ខណៈមានសេចក្តីរាយការណ៍ថា កុងតឺន័រ៥០ទូ បានធ្លាក់ចូលសមុទ្រ។ ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗគេមិនទាន់អាចវាយតម្លៃអំពីទំហំនៃការខូចខាតនិងខាតបង់បានឡើយ។

សូមជម្រាបថា ហេតុការណ៍នេះកើតឡើងមិនដល់មួយសប្តាហ៍ផង បន្ទាប់ពីកប៉ាល់មួយគ្រឿងទៀត ដែលដឹករថយន្តប្រហែល ៣ ០០០គ្រឿង ត្រូវអគ្គិភ័យឆាបឆេះដូចគ្នានេះ នៅសមុទ្ររដ្ឋ អាឡាស្កា សហរដ្ឋអាមេរិក។
កប៉ាល់នោះមានឈ្មោះ Morning Midas កំពុងធ្វើដំណើរពីទីក្រុង Yantai ប្រទេសចិនទៅកាន់ទីក្រុង Lázaro Cárdenas ប្រទេសម៉ិកស៊ិក ស្រាប់តែមានអគ្គិភ័យឆាបឆេះឡើងនៅត្រង់ផ្នែកផ្ទុករថយន្តអគ្គិសនីនៅថ្ងៃព្រហស្បតិ៍ទី៥ខែមិថុនាឆ្នាំ២០២៥។
ដោយសារតែនាវិក២២នាក់គ្រប់គ្រងស្ថានការណ៍មិនបាន ពួកគេត្រូវបង្ខំចិត្តបោះបង់ចោលកប៉ាល់នោះ ហើយនាវាពាណិជ្ជករ Cosco Hellas ដែលស្ថិតនៅក្បែរនោះ បានជួយសង្គ្រោះសមាជិកនាវិកទាំងអស់ដោយសុវត្ថិភាព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កប៉ាល់ ដឹករថយន្ត ៣ ០០០គ្រឿង ត្រូវអគ្គិភ័យឆាបឆេះនៅសមុទ្រ រដ្ឋអាឡាស្កា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


