ព័ត៌មានអន្ដរជាតិ
គេប្រកាសលេងថ្ងៃឡប់១មេសា យុវជនបែលហ្ស៊ិករាប់ពាន់នាក់សម្រុកទៅមែន លែងខ្វល់បំរាមកូវីដ-១៩
ប្រជាជនបែលហ្ស៊ិក ដែលភាគច្រើនជា យុវជន រាប់ពាន់នាក់បានជួបជុំគ្នាយ៉ាងសប្បាយរីករាយនៅថ្ងៃទី១ ខែមេសា ដែលជា«ថ្ងៃឡប់ក្នុងខែមេសា ឬ April Fools Day» ដោយបានបំពានលើបំរាមកូវីដ-១៩ បង្ខំឲ្យកម្លាំងប៉ូលិសចាត់វិធានការបំបែក។
មនុស្សប្រហែលជាង២ពាន់នាកបានសម្រុកទៅឧទ្យាន Bois de la Cambre នៅក្នុងទីក្រុងព្រុចសែល ដើម្បីចូលរួមពិធីបុណ្យ ‘La Boum’ ក្លែងក្លាយដែលត្រូវបានគេប្រកាសតាម Facebook ជាលក្ខណៈលេងសើចក្នុងថ្ងៃឡប់។
អាជ្ញាធរបានណែនាំឲ្យពួកគេបែកគ្នា ប៉ុន្តែពួកគេមិនព្រម។ ទីបំផុតកម្លាំងប៉ូលិសបានចាប់ផ្តើមបង្ក្រាបដោយការបាញ់កាណុងទឹក និងឧស្ម័នទឹកលើហ្វូងមនុស្ស។ តាមវីដេអូបង្ហាញថា បុរសម្នាក់ត្រូវក្រុមប៉ូលិសជិះសេះបុកបណ្តាលឲ្យសន្លប់នៅលើស្មៅ ហើយនៅអ្នកក្បែរបានស្ទុះទៅជួយភ្លាមៗ។
អ្នកនាំពាក្យស្នងការប៉ូលិសក្រុងព្រុចសែល អ្នកស្រី Ilse Van de keere បានឲ្យដឹងថា ក្នុងការបង្ក្រាប ដែលធ្វើឲ្យមានការប៉ះទង្គិចគ្នា មនុស្សប្រហែលជា២២នាក់ត្រូវបានចាប់ខ្លួន ហើយទាំងប៉ូលិស និងអ្នកជួបជុំជាច្រើននាក់បានរបួស។
កាលពីខែមីនា អាជ្ញាធរបែលហ្ស៊ិកបានប្រកាសនូវវិធានការណ៍រឹតត្បិតដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះកូវីដ-១៩លើកទី៣ បន្ទាប់ពីរាលដាលខ្លាំងតំបន់អឺរ៉ុប។
ប្រទេសនេះបានដាក់បំរាមគោចរនៅម៉ោង១០យប់នៅតាមទីកន្លែងភាគច្រើន និងហាងនានាដូចជា ក្លឹបកម្សាន្ត បារ កាហ្វេ និងភោជនីយដ្ឋានត្រូវបិទទ្វារ ព្រមទាំងសាលារៀនផងដែរ។
ចាប់ពីថ្ងៃទី២៤ ខែមីនា មក ការជួបជុំគ្នាអនុញ្ញាតមិនលើសពី៤នាក់ឡើយ ខណៈចាប់ពី៥នាក់ឡើងទៅត្រូវបានហាមឃាត។
អ្នករៀបចំពិធី La Boum បានប្រាប់អ្នកដែលបានទៅជួបជុំជប់លៀងថា ព្រឹត្តិការណ៍នេះគឺក្លែងក្លាយដោយសារប្រកាសលេងនៅថ្ងៃទី១ មេសា។
ប៉ុន្តែបើទោះជាបែបនេះក្តី ក៏ពួកគេមិនបែកគ្នា ហើយប៉ូលិសក៏បានបង្ខំចិត្តបំបែកពួកគេប្រហែលជាម៉ោង៥ល្ងាច។
តាមការផ្សាយរបស់ The Brussels Times ថា ពួកគេបានរារាំងប៉ូលិសដោយបិទផ្លូវ ចោលសំបកដប និងវត្ថុផ្សេងៗដែលបង្ខំឲ្យប៉ូលិសប្រើឡានកាណុកងទឹកបាញ់ ឧស្ម័នទឹកភ្នែក ស្បៃយ៍ និងមានដ្រូនហោះបាញ់ពីលើដើម្បីបំបែក។
ដើមសប្តាហ៍នេះ អភិបាលក្រុងព្រុចសែលលោក Philippe Close បានទទួចថា ព្រឹត្តិការណ៍នេះខុសច្បាប់ និងក្លែងក្លាយ ប៉ុន្តែបានព្រមានថា មនុស្សប្រហែលជាទៅជួបជុំគ្នាច្រើនដោយមិនខ្វល់អ្វីទាំងអស់។
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ The Brussels Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


