ព័ត៌មានអន្ដរជាតិ
តើភាពស៊ាំវ៉ាក់សាំងការពារកូវីដ -១៩ នៅយូរបានកម្រិតណា?
វ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង Moderna មានប្រសិទ្ធភាពខ្ពស់ដើម្បីការពារករណីឆ្លងកូវីដ-១៩ក្នុងស្ថានភាពជាក់ស្តែង ហើយអ្នកស្រាជ្រាវបានលើកឡើងថា វាមានប្រសិទ្ធភាពយូរ។
ទោះបីជាយ៉ាងណា គេនៅតែមិនច្បាស់ទេថា តើវ៉ាក់សាំងអាចការពារកូវីដ-១៩បានយូរដល់ពេលណា ឬត្រូវការបន្តចាក់នៅពេលអស់ប្រសិទ្ធភាព ឬក៏វ៉ាក់សាំងនឹងត្រូវបានផលិតទៅតាមការប្រែប្រួលវីរុសបំប្លែងថ្មី។

តាមប្រភព Trusted Source ដែលបានចេញផ្សាយនៅថ្ងៃទី២ ខែមេសា មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លង (CDC) បានសិក្សាលើមនុស្សប្រហែល៤ពាន់នាក់ដែលបានចាក់វ៉ាក់សាំងរួចរាល់ក្នុងនោះបុគ្គិកពេទ្យ អ្នកឆ្លើយតបជួរមុខ បុគ្គលសំខាន់ និងបុគ្គលិកធ្វើការជួរមុខ។
ពួកគេរកឃើញថា សញ្ញាវ៉ាក់សាំង RNA (mRNA) ដែលបានផលិតដោយក្រុមហ៊ុន Pfizer-BioNTech និង Moderna បានការពារ៨០%នៃករណីឆ្លង បន្ទាប់ពីចាក់លើកទី១រួច និង៩០% បន្ទាប់ពីចាក់លើកទី២។
អ្នកធ្វើការជួរមុខនៅក្នុងការសិក្សាត្រូវបានធ្វើតេស្តកូវីដ-១៩ជារៀងរាល់សប្តាហ៍ក្នុងរយៈពេល១៣សប្តាហ៍។
អ្នកស្រាវជ្រាវបាននិយាយថា ការធ្វើតេស្តកម្រមានវិជ្ជមានកូវីដ-១៩នៅក្នុងក្រុមសិក្សាបង្ហាញថា វ៉ាក់សាំងបានកាត់បន្ថយហានិភ័យនៃការឆ្លង SARS-CoV-2 ពីមនុស្សដែលបានចាក់វ៉ាក់សាំងរួចទៅអ្នកដទៃ។
តាមរបាយការណ៍បានកត់សំគាល់ថា ៖«ការកាត់បន្ថយហានិភ័យនៃការឆ្លង ដែលអាចកើតឡើងក្នុងចំណោមបុគ្គលមានរោគសញ្ញាឆ្លង ឬក្នុងចំណោមមនុស្សដែលច្រើនថ្ងៃមុនពេលមានរោគសញ្ញា ពិតជាសំខាន់ណាស់ក្នុងចំណោមបុគ្គលិកសុខាភិបាល អ្នកឆ្លើយតបជួរមុខ អ្នកសំខាន់ និងអ្នកធ្វើការជួរមុខដែលផ្តល់ឲ្យពួកគេមានសក្តានុពលដើម្បីទប់ស្កាត់វីរុសតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ និងសាធារណជន»។
អ្នកស្រីវេជ្ជបណ្ឌិត Susan Bailey អ្នកជំនាញអាឡែរហ្ស៊ី និងជំនាញភាពស៊ាំ ជាប្រធានសមាគមវេជ្ជសាស្ត្រអាមេរិកបាននិយាយថា ៖«មានកាន់តែច្រើនឡើងដែលបង្ហាញថា ការចម្លងវីរុស បន្ទាប់ពីចាក់វ៉ាក់សាំងរួចហើយមានកម្រិតទាបណាស់»។
ការការពារមានរយៈពេលហោចណាស់៦ខែ ឬយូរជាងនេះ
Pfizer-BioNTech បាននិយាយដាច់ដោយឡែកមួយថា ការសាលល្បងដំណាក់កាលទី៣នៃវ៉ាក់សាំង mRNA របស់ខ្លួនបង្ហាញថា ប្រព័ន្ធស៊ាំការពារបាននៅយូរហូតដល់៦ខែក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងរួច។
អ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំងនេះមានប្រសិទ្ធភាព១០០%ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ ដែលចំណុចនេះបញ្ជាក់ដោយ CDC និងមានប្រសិទ្ធភាព៩៥.៣%ប្រឆាំងជំងឺកូវីដ-១៩ធ្ងន់ធ្ងរដែលចំណុចនេះបញ្ជាក់ដោយរដ្ឋបាលគ្រប់គ្រងចំណីអាហារ និងឱសថ (FDA)។
វ៉ាក់សាំងក៏ត្រូវបានរកឃើញមានប្រសិទ្ធភាព១០០%ប្រឆាំងនឹងវីរុសបំប្លែង (B.1.351)ក្នុងចំណោមវីរុយបំប្លែងកូវីដ-១៩ ដែលកំពុងសាយភាយទូទាំងអាហ្វ្រិកខាងត្បង។
ការសិក្សាមួយដែលរាប់បញ្ចូលទាំងអ្នកចាក់វ៉ាក់សាំងរួចរាល់១២០០០នាក់ក៏រកឃើញថា «គ្មានការព្រួយបារម្ភធំដុំពីសុវត្ថិភាព»ឡើយចំពោះវ៉ាក់សាំង Pfizer-BioNTech។
អ្នកស្រីវេជ្ជបណ្ឌិត Bailey បាននិយាយថា ៖«វាជាដំណឹងល្អដែលវ៉ាក់សាំង Pfizer មានប្រសិទ្ធភាព៦ខែ ភាពស៊ាំការពារនៅតែខ្លាំង ហើយយើងរំពឹងថា ភាពស៊ាំនឹងនៅតែខ្លាំង»។
ករណីខ្លះនៅតែគេរំពឹងក្នុងចំណោមអ្នកដែលចាក់វ៉ាក់សាំងរួច
ជាការកត់សំគាល់ក្នុងការស្រាវជ្រាវបង្ហាញថា វ៉ាក់សាំងមិនអាចលុបលំបាត់ហានិភ័យនៃការវិវត្តរបស់កូវីដ-១៩បានទាំងស្រុងទេ។
របាយការណ៍ថ្មីមួយស្តីពីករណីឆ្លងកូវីដ-១៩ ចំនួន១០០នាក់បានកើតឡើងចំពោះមនុស្សដែលបានចាក់វ៉ាក់សាំងរួចនៅទីក្រុងវ៉ាស៊ីនតោនដែលបានធ្វើឲ្យមានការព្រួយបារម្ភដល់សាធារណមួយចំនួន។
ប៉ុន្តែក្រុមអ្នកជំនាញបាននិយាយថា ករណីរកឃើញអ្វីមួយត្រូវបានគេរំពឹង និងបង្ហាញថា គ្រាន់តែជាចំណែកមួយនៃប្រជាជនទីក្រុងវ៉ាស៊ីនតោនជាង១លាននាក់ដែលបានចាក់វ៉ាក់រួចប៉ុណ្ណោះ។
វេជ្ជបណ្ឌិរ Umair A. Shah លេខាធិការនៃមន្ទីរសុខាភិបាលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ៖«ការរកឃើញអំណះអំណាងនៃករណីឆ្លងចំពោះអ្នកដែលអ្នកបានចាក់វ៉ាក់សាំងរួចហើយបានបន្តរំលឹកយើងទាំងអស់គ្នា សូម្បីអ្នកចាក់វ៉ាក់សាំងរួច ត្រូវតែពាក់ម៉ាស់ រក្សាគម្លាតសង្គម និងលាងដៃឲ្យបានញឹកញាប់ដើម្បីការពាររីករាលដាលកូវីដ-១៩ទៅអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Healthline
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


