ព័ត៌មានអន្ដរជាតិ
ភូកេត ផ្ទុះការឆ្លងអេដស៍ខ្លាំង ដល់ថ្នាក់ ថៃ ទាញសញ្ញាព្រមាន
ប្រទេសថៃ បង្ខំចិត្តទាញសញ្ញាព្រមានអំពីការផ្ទុះជំងឺអេដស៍ខ្លាំងនៅភូកេត ដោយបារម្ភថា ករណីឆ្លងក្នុងខេត្តនេះ នឹងហក់ឡើងដល់ជិត៧ ០០០នាក់ ក្នុងឆ្នាំ២០២៥ ដែលកត្តានេះ តម្រូវឲ្យមានការចាត់វិធានការដោះស្រាយជាបន្ទាន់។

តាមសេចក្តីរាយការណ៍របស់ Thaiger នៅថ្ងៃពុធទី២០ខែសីហាឆ្នាំ២០២៥ លោក Thiraphong Chuaychu លេខាធិការអចិន្ត្រៃយ៍នៃខេត្តភូកេត បានបញ្ជាក់យ៉ាងច្បាស់ថា ករណីឆ្លងមេរោគ HIV ខ្ពស់ក្នុងខេត្តនេះ គឺត្រូវបានរុញច្រានខ្លាំងបំផុតក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទ បុរសរួមភេទជាមួយបុរស មនុស្សកែភេទ និងអ្នកប្រើប្រាស់គ្រឿងញៀនដែលចាក់ថ្នាំ។
ទន្ទឹមនោះដែរ លោកបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ឲ្យសហការគ្នាធ្វើយ៉ាងណា រិះរកវិធីទប់ស្កាត់និងដោះស្រាយបញ្ហានេះឲ្យបានលឿនបំផុត កុំឲ្យភូកេត ក្លាយជាមជ្ឈមណ្ឌលចម្លងជំងឺអេដស៍ទៅកន្លែងដទៃ។
សូមជម្រាបថា គិតត្រឹមត្រីមាសទីពីរនៃឆ្នាំ២០២៥ ភូកេត មានករណីឆ្លងជំងឺអេដស៍ចំនួន ៦ ៦២២ករណី ដោយក្នុងនោះអ្នកជំងឺប្រហែល៨៦% កំពុងទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុស។
ស្រុកមឿង ស្ថិតនៅកណ្តាលភូកេត នៅតែជាកន្លែងដែលរងផលប៉ះពាល់ខ្លាំងបំផុត សម្រាប់ការឆ្លងជំងឺនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


