ព័ត៌មានអន្ដរជាតិ
ព័ស្តុតាងច្បាស់ៗ បង្ហាញថា កន្លែងដែលទាហានថៃ ដាក់បន្លាលួស គឺជា ដីខ្មែរ
ភូមិភាគ១ថៃ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីការដាក់បន្លាលួសនិងបាំងតង់ ដោយអះអាងថាទីនោះគឺជាតំបន់ Baan Nong Chan ក្នុងស្រុក Khok Sung នៃខេត្តស្រះកែវ។

យ៉ាងណា អ្វីដែលជាព័ស្តុតាងច្បាស់ថា ទីនោះពិតជាដីខ្មែរមែន គឺក្នុងរូបភាពនោះ ដែលថតដោយកាមេរ៉ាទូរស័ព្ទបើក Location របស់ Google គឺមានដាក់ទីតាំងច្បាស់ៗថា វាស្ថិតនៅក្នុងទឹកដី ប្រទេសកម្ពុជា។
ព័ត៌មាននេះក៏ត្រូវបានយកមកផ្សាយផងដែរដោយ Khaosod នៅថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥ ដែលសបញ្ជាក់យ៉ាងច្បាស់ថា នេះជាទង្វើរំលោភលើដែនអធិបតេយ្យកម្ពុជា។

ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងទ័ព ក្រុមជាតិនិយម និងសារព័ត៌មានថៃមួយចំនួន ខំប្រឹងបង្កហេតុផ្សាយរឿងរ៉ាងក្លែងក្លាយភូតកុហក បោកប្រាក់ប្រជាជនខ្លួនព្រមទាំងអន្តរជាតិ ដើម្បីតែមហិច្ឆតារំលោភទឹកដីកម្ពុជា មិនឆេះឆ្អែតឆ្អន់។
ជុំវិញបញ្ហានៅខេត្តស្រះកែវនេះដែរ កាលពីចុងសប្តាហ៍ អភិបាលខេត្តលោក បរិញ្ញា ពោធិសាត់ បានចេញមុខទទួលស្គាល់ការពិតថា ភូមិព្រៃចាន់ ដែលជាកន្លែងទាហានថៃ ដាក់បន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរនោះ គឺមិនមែនជាដីថៃទេ ដូច្នេះវាជាដីខ្មែរ។

លោកនិយាយថា ដីជម្លោះគឺជាតំបន់ព្រៃ ដែលគ្មានឯកសារកាន់កាប់ឡើយ ដូច្នេះថៃគ្មានសិទ្ធិអះអាងជារបស់ខ្លួនទេ។ យ៉ាងណា ការទម្លាយពាក្យពិតនេះ ធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្ត ខឹងដាច់ក្បាលដាច់កន្ទុយ ហើយរិះគន់លើរូបលោកមិនសំចៃមាត់ឡើយ។
សូមជម្រាបជាថ្មី ភូមិព្រៃចាន់ នេះគឺស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដោយវាស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


