ព័ត៌មានអន្ដរជាតិ
លោក Anutin ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី ៣២ របស់ថៃ ផ្លូវការ
យោងតាម thethaiger នៅព្រឹកថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០២៥ លោក Anutin Charnvirakul ដែលជាប្រធានគណបក្ស Bhumjaithai បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីទី ៣២ របស់ថៃផ្លូវការ នៅឯទីស្នាក់ការគណបក្ស ក្រោមវត្តមានឥស្សរជននយោបាយ និងសមាជិកគណបក្សល្បីៗជាច្រើនរូបបានចូលរួមក្នុងពិធីនេះយ៉ាងគគ្រឹកគគ្រេង។

ក្នុងពិធីស្បថចូលកាន់តំណែងនេះ ធ្វើឡើងតាមសេចក្តីសម្រេចរបស់សភាតំណាងរាស្រ្ត កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដែលលោកទទួលបានសំឡេងបោះឆ្នោតគាំទ្រ ៣១១ ទល់នឹងសំឡេងគាំទ្រ ១៥២ ក្នុងចំណោមសមាជិក ៤៩២ រូប ដើម្បីអនុម័តយល់ព្រមលើលោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីរបស់ថៃ។
ពិធីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃថ្ងៃនេះ ក៏ជាការចាប់ផ្តើមជាផ្លូវការនៃការងាររបស់រដ្ឋាភិបាលថ្មី។ ជំហានបន្ទាប់របស់នាយករដ្ឋមន្ត្រីថៃ នឹងបង្កើតគណៈរដ្ឋមន្ត្រីដើម្បីគ្រប់គ្រងប្រទេស។ ជាក់ស្ដែង លោក Anutin ក៏ធ្លាប់បញ្ជាក់ថា លោកមានបញ្ជីឈ្មោះបុគ្គលដែលមានសមត្ថភាព ត្រៀមចូលកាន់តំណែងភ្លាមៗរួចហើយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលថ្មីនេះនឹងក្លាយជា «រដ្ឋាភិបាលជនជាតិភាគតិច» ចូលកាន់តំណែងក្រោយការចាកចេញរបស់លោកស្រីផែថងថាន ស៊ីណាវ៉ាត្រ ។ បញ្ហាប្រឈមសំខាន់ៗរួមមានការរក្សាស្ថិរភាពនយោបាយ និងការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយគណបក្ស រួមទាំងការជំរុញឲ្យមានវិសោធនកម្មរដ្ឋធម្មនុញ្ញ និងការរំលាយសភាដើម្បីហៅការបោះឆ្នោតថ្មីក្នុងរយៈពេល ៤ ខែ។
សូមជម្រាបជូនថា លោក Anutin Charnvirakul មានឈ្មោះហៅក្រៅថា «នូ» គឺជាអ្នកជំនួញ ជាអ្នកនយោបាយថៃដ៏លេចធ្លោម្នាក់ផង ដែលបានបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០២៣ រហូតដល់លាលែងពីតំណែងនៅពាក់កណ្តាលខែមិថុនាឆ្នាំ២០២៥។ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ លោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលក្នុងរដ្ឋាភិបាលរបស់លោកប្រាយុធ ចាន់អូចា និងជាបុគ្គលសាធារណៈមួយរូប ដែលទទួលបន្ទុកគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសថៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ អានុទីន មានប្រវត្តិសិក្សា មុខជំនួញ និង នយោបាយ មិនធម្មតា នៅមុនកើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


