ព័ត៌មានអន្ដរជាតិ
ប៉ូលិសប៉ាតាយ៉ា ចាប់ស្ត្រី អ៊ូហ្គង់ដា ពីរនាក់ ក្រោយគំរាមអ្នកទេសចរដែលមិនទិញសេវាកម្ម
ប៉ូលិសទេសចរណ៍ថៃ បានចាប់ខ្លួនស្ត្រីជនជាតិអ៊ូហ្គង់ដាពីរនាក់ ដែលធ្វើអំពើរពេស្យាចារលើឆ្នេរប៉ាតាយ៉ា ដោយចោទប្រកាន់ថាបានបៀតបៀនអ្នកទេសចរ ព្រមទាំងព្យាយាមចាប់ដៃរបស់ពួកគេ និងគំរាមវាយដំ ប្រសិនបើភ្ញៀវទាំងនោះមិនទិញសេវាកម្មពួកនាង។

ចុះផ្សាយដោយ thethaiger លោកវរសេនីយ៍ឯក Songwut Chueaplakit នាយប៉ុស្តិ៍នគរបាលទេសចរណ៍២ ការិយាល័យនគរបាលទេសចរណ៍ទី១ នៅថ្ងៃទី២៤ ខែកញ្ញា បានប្រាប់ឲ្យដឹងថា លោកបានបញ្ជាឲ្យលោកវរសេនីយ៍ទោ Somchanok ដឹកនាំក្រុមស៊ើបអង្កេតស្រាវជ្រាវរកតម្រុយនៅតំបន់ប៉ាតាយ៉ា ក្រោយមានព័ត៌មានថា ស្រ្តីជនជាតិ អ៊ូហ្គង់ដា ២នាក់បានបៀតបៀនភ្ញៀវនៅតាមឆ្នេរ។
ផ្អែកតាមការស៊ើបអង្កេតលើស្ត្រីបរទេសមួយក្រុម ដែលធ្វើពេស្យាចារលើឆ្នេរប៉ាតាយ៉ា បានបង្កឲ្យមានការរំខាននិងជំរុញឲ្យជនបរទេសទិញសេវាពីពួកនាង ។ បើអ្នកទេសចរមិនព្រមសន្ទនាទេ ពួកគេនឹងជេរប្រមាថ ហើយព្យាយាមទាញដៃដើម្បីឲ្យពួកគេនិយាយ បង្កការរំខានដល់ភ្ញៀវទេសចរជាច្រើនផ្សេងទៀត។
ជាងនេះទៅទៀត ក៏មានឧប្បត្តិហេតុមុនៗ ដែលស្ត្រីស្បែកខ្មៅធ្វើពេស្យាចារ ជំរិតទារប្រាក់ និងធ្វើបាបអ្នកទេសចរប្រុសៗដែលមករកការកម្សាន្តនៅតំបន់ប៉ាតាយ៉ាផងដែរ។
យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះប៉ូលិសបានកំណត់មុខសញ្ញា និងតាមដានមុននឹងប្រើភ្នាក់ងារលាក់បាំងដើម្បីធ្វើប្រតិបត្តិការ និងឃាត់ខ្លួនជនសង្ស័យជាស្រ្តីជនជាតិអ៊ូហ្គង់ដាចំនួន២នាក់ អាយុ៣១ឆ្នាំ និងម្នាក់ទៀតអាយុ ៤០ឆ្នាំ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងមូលហេតុបាក់ស្រុតផ្លូវដ៏ធំក្នុងទីក្រុងបាងកកហើយ!
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


