សុខភាព
មិនសូវមានពេលហាត់ប្រាណ តែចង់បញ្ចេញញើស កុំរំលងវិធីនេះ
គ្នាយើងមួយចំនួនទំនងជាមានការរវល់ច្រើនមិនមានពេលគ្រប់គ្រាន់ដើម្បីហាត់ប្រាណ ឬទៅក្លឹបហាត់ប្រាណ តែកុំបារម្ភអី ក្រៅពីការបញ្ចេញកម្លាំងកាយនៅក្លឹបហាត់ប្រាណ នៅមានវិធីមួយចំនួនទៀតអាចជួយគ្នាយើងបញ្ចេញញើសបានដែរ។
ដូចគ្នាយើងដឹងហើយថាការបញ្ជេញញើសពិតជាមានសារៈសំខាន់ដល់សុខភាពរាងកាយ និងផ្លូវចិត្តរបស់យើងណាស់។ តាមការណែនាំការបញ្ចេញកម្លាំងកាយបែបស្រាលៗដូចជាដើរ រត់ រាំ ឬជិះកង់ ជាដើម យើងគួរធ្វើឲ្យបានយ៉ាងតិច១៥០នាទីក្នុងមួយអាទិត្យ ឬបើសម្មភាពបញ្ចេញកម្លាំងខ្លាំងគឺយ៉ាងតិចត្រូវធ្វើឲ្យបាន៧៥នាទីក្នុងមួយអាទិត្យ។
ចុះបើយើងមិនមានពេលរត់ ឬជិះកង់ទេ តើយើងអាចធ្វើអ្វីជំនួសបាន?
១. ធ្វើកិច្ចការផ្ទះ

កិច្ចការផ្ទះខ្លះដូចជាជូតសម្អាតផ្ទះ លាងរថយន្ត ឬម៉ូតូ ក៏ជាសកម្មភាពមួយជួយឲ្យគ្នាយើងបានបញ្ចេញញើសផងដែរ។ ក្រៅពីនេះ សកម្មភាពដូចជាលាងរថយន្ត ឬសម្អាតផ្ទះក៏ជួយជំរុញឲ្យគ្នាយើងមានអារម្មណ៍ល្អផងដែរ។
២. ធ្វើសួន

កាន់តែពិសេសទៅទៀតបើគ្នាយើងមានផ្ទះ និងមានដីសល់ខ្លះៗផង កុំទុកចោលអី ចូររៀបចំធ្វើជាសួនដាំបន្លែ ឬផ្កាតាមចំណូលចិត្តរបស់យើង។ ការងារទាំងនេះមិនត្រឹមតែជួយឲ្យយើងបានផលពីសួនបន្លែនោះទេ តែក៏បានជួយឲ្យគ្នាយើងបញ្ចេញកម្លាំងពលកម្ម បញ្ចេញញើសតាមរយៈការជីក ការកាប់គាស់ ឬលើកដាក់ថូ ចុះឡើងជាដើម។ ការធ្វើសកម្មភាពបែបនេះបានត្រឹម៣០នាទីក្នុងពេលមួយដង នឹងជួយដល់សុខភាពរាងកាយ និងធ្វើឲ្យយើងមានអារម្មណ៍ល្អទៀតផង។
៣. រួមភេទ

ការសិក្សាបានបង្ហាញថាពេលយើងរួមភេទ អាចដុតកាឡូរីបាន៥កាឡូរីក្នុងរយៈពេល១នាទី។ សកម្មភាពនៃការរួមភេទ ក៏ត្រូវបានអ្នកជំនាញអះអាងថាអាចជួយការពារយើងពីជំងឺបេះដូងផងដែរ បើយើង និងដៃគូស្ថិតក្នុងទំនាក់ទំនងស្នេហាល្អូកល្អិន។
៤. រាំលេង
ដូចគ្នាយើងដឹងហើយថាការស្ដាប់តន្រ្តីជួយឲ្យគ្នាយើងមានអារម្មណ៍ល្អ ហើយបើយើងមានបទភ្លេងដែលយើងពេញចិត្ត និងអាចរាំលេងជាមួយសមាជិកគ្រួសារទៀតនោះកាន់តែប្រសើរថែមទៀត។ ការបើកតន្រ្តីតិចៗល្មមតែឮសំឡេងក្នុងផ្ទះយើង និងរាំលេង ក៏ជាសកម្មភាពមួយជួយឲ្យយើងបញ្ចេញញើសបានដែរ។ ការរាំ ត្រូវបានអ្នកជំនាញលើកឡើងថាមានប្រយោជន៍ជួយពង្រឹងសុខភាពបេះដូង សាច់ដុំ និងសួតរបស់យើង ហើយក៏ធ្វើឲ្យយើងមានអារម្មណ៍រីករាយដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលអី្វខ្លះ គ្នាយើងគួរចាប់ផ្តើមហាត់ប្រាណនៅផ្ទះ?
ចុចអាន៖ ផ្តាសាយតិចតួចមិនបាច់ប្រើថ្នាំទេ ញ៉ាំភេសជ្ជៈ ៣ មុខនេះជាវិញហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


